តារាភាពយន្ត​ស្រី​ល្បីឈ្មោះ​បោះ​សំឡេង​មួយរូប​ប្រចាំ​ភូមា​សម្រេចចិត្ត​បួស ព្រោះ​បញ្ហា​ស្នេហ៍ ?

សិល្បៈកម្សាន្ត
0
656
​កាលពីពេល​ថ្មីៗ​នេះ ចែករំលែក​តៗ​គ្នា​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម ជាមួយនឹង​រូបភាព​របស់​តារាភាពយន្ត​ស្រី ល្បីឈ្មោះ​បោះ​សំឡេង​មួយរូប​ប្រចាំ​ភូមា គឺ​កញ្ញា Soe Pyae Thazin​។ ដោយសារតែ​ភាពយន្ត​រូប​ស្រស់​នោះ បានសម្រេច​ចិត្ត​បោះបង់​ជីវិត​ជាតា​រា រស់នៅ​បែប​ស៊ីវីល័យ​បង្វែរ​ទៅរក​ផ្លូវ​ព្រះធម៌​ដើម​តាម​គន្លង ព្រះពុទ្ធសាសនា វិញ​ម្តង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​យោងតាម​ទំព័រ Buddhism For World Peace And Humanity បាន​ឲ្យ​ដឹង​តារា​ស្រី​រូបនោះ​គឺជា​តារា​សម្តែង តារា​ម៉ូ​ដែល និង​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប នៅក្នុង​ប្រទេស​ភូមា​។ ហើយ​គោលបំណង​របស់​នាង ក្នុងការ​បួស​ធ្វើជា​ដូនជី​នេះដែរ គឺ​ដើម្បី​ទទួលយក​ជីវិត​សាមញ្ញ ជ្រើសរើស​ផ្លូវធម៌​ធ្វើតាម ការ​មា​គា៍ របស់​ព្រះពុទ្ធ​ដើម្បី​ឈានដល់​គោលដៅ​នៃ​ជីវិត តាម​អ្វីដែល​នាង​ចង់បាន​។​ ​ទោះជា​យ៉ាងណាក្តី ផ្អែម​តាម​ប្រភព​អ្នក​ចែកចាយ​រូប​របស់​តារា​ស្រី​រូបនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា នាង​នឹង​បួស​ធ្វើជា​ដូនជី​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ ។ ជាមួយគ្នា​នោះដែរ​ក៏មាន​ការលើកឡើង​ពី​សំណាក់​មហាជន មួយចំនួន​ថា​ការដែល តារាភាពយន្ត​ស្រី​រូប​ស្រស់​សម្រេចចិត្ត​សុខចិត្ត​កោរសក់​បួស​ជា​ដូនជី​គឺ​ដោយសារតែ​នាង មាន​បញ្ហា​ស្នេហា​ជាមួយ​បុរស​ម្នាក់​ទើប​ធ្វើ​ឲ្យ​នាង​លះបង់​ផ្លូវលោក ។