តារា​ម៉ូ​ដែល​វៀតណាម Ngoc Trinh ស្ទើរតែ​បង្ហាញ​កេរ្តិ៍​ម្តាយ​ចែក​ឲ្យ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​មួយ !

សិល្បៈកម្សាន្ត
0
861
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង ចាប់អារម្មណ៍​កាន់តែខ្លាំង​ទៅលើ​ព្រឹ​ត្ត​ការណ៍​ដើរ​លើ​កម្រាលព្រំ​ក្រហម​ប្រចាំឆ្នាំ​នៅ​ទីក្រុង​កាន ប្រទេស​បារាំង «Cannes Film Festival 2019» បន្ទាប់ពី​វត្តមាន​តារា​ម៉ូ​ដែល​វៀតណាម ង៉ុ​ក ត្រាញ់ (Ngoc Trinh) បង្ហាញខ្លួន​ជាមួយ​ឈុត​សម្លៀកបំពាក់​ដ៏​សែន​សិច​ស៊ី​របស់​នាង​ស្ទើរតែ​អាក្រាតកាយ ។​ ​បើ​យោងតាម​គេហទំព័រ​ដេលី​ស្តារ បានដឹងថា​តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​នៅលើ​កម្រាលព្រំ​ក្រហម​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ឧសភា​ក្នុង​ឈុតខ្មៅ​មើលឃើញ​សាច់​ស្ទើរតែ​ទាំងស្រុង​ជាមួយនឹង​រូបរាង​ដ៏​ស្រ​ឡូ​ន បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន មានការ​ចាប់អារម្មណ៍​មិនតិច​ទេ​។ នៅក្នុង​កម្មវិធី​នេះដែរ ខាង​អ្នកសារព័ត៌មាន​ដែល​មកពី​បណ្តា ប្រទេស​ជាច្រើន បាន​ថតរូប យ៉ាង​យកចិត្តទុកដាក់​ដោយ​មិន​សំចៃ​ដៃ​នោះឡើយ ។​ ​ជាមួយនឹង​ការកោតសរសើរ​ជាមួយនឹង​រូបរាង​ដ៏​សិច​ស៊ី​នេះ ក៏មាន​ផ្ទុះ​ការរិះគន់​មិនតិច​ដែរ​ទេពី​សំណាក់​មហាជន​ដោយ​អ្នកខ្លះ លើកឡើងថា ដើម្បី​ដណ្ដើមបាន​ការចាប់អារម្មណ៍​ស៊ីដាច់​គេ​មួយ​កម្មវិធី តារា​ម៉ូ​ដែល​វៀតណាម Ngoc Trinh បាន​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ដែល​បង្ហាញ​សាច់​ស្ទើរតែ​ទាំងស្រុង ស្ទើរតែ​ចេញ​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ ។ ក្នុងនោះដែរ​ពលរដ្ឋ​វៀតណាម​មួយចំនួន​លើកឡើងថា តារា​ម៉ូ​ដែល​រូបនេះ​បាន​សាង​រូប​ភាពមិន​សមរម្យ​ដល់​ជាតិ នៅលើ​ឆាក​អន្តរជាតិ​៕