​តុក្កតា​សិច បានធ្វើ​ឲ្យ​បុរសៗ​នៅ​ជប៉ុន​មួយចំនួន​ងប់ងុល​ខ្លាំង​រហូតដល់​បាក់កំលាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
6632
​អ្នកជំនាញ​មួយរូប បានធ្វើការ​ក្រើន​រំឭកថា តុក្កតា​សិច អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អត្រា​ផ្តល់កំណើត​ជប៉ុន ស្របពេល ដែល បុរស​ជនជាតិ​ជប៉ុន​មួយចំនួន បែរជា​បោះបង់ចោល​ទំនាក់ទំនង​ជាមួយ​មិត្តស្រី រួច​ងាក​មករ​ទំនាក់ទំនង ជាមួយ​តុក្កតា សិច​វិញ​នោះ​។​ ​ចំនួន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​អាស៊ី​មួយ​នេះ បាន​ធ្លាក់ចុះ​យ៉ាងគំហុក ពេលដែល​មាន​ទារក​តិចជាង​មុន បានចាប់កំណើត ឡើង ហើយ​ការព្រួយបារម្ភ​បាន​កើតមានឡើង​ថា ប្រជាជន​ជប៉ុន កំពុង​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ ថែម​ទៀតផង​។​ ​នៅក្នុង​ឆ្នាំ​២០១៨ ទារក​ប្រហែល​៩២១.០០០​នាក់ បានកើត​នៅក្នុង​ប្រទេស​ជប៉ុន ពោល​គឺមាន​ចំនួន ២៥.០០០​នាក់ តិចជាង​កាលពី​ឆ្នាំ​២០១៧​។   ​ក្រុមមន្ត្រី​ជប៉ុន បាន​និយាយថា វា​គឺជា​តួលេខ​ទាប​បំផុត ចាប់តាំងពី​ការធ្លាក់ចុះ​ជាប់​កំណត់ត្រា បានចាប់ផ្តើម​កើត ឡើង​កាល ពី​ឆ្នាំ​១៨៩៩​។ មនុស្ស​ប្រហែល​១.៣​លាន​នាក់ បាន​ស្លាប់​នៅក្នុង​ឆ្នាំ​តែមួយ ដែល​នេះ​មានន័យថា ចំនួន​មនុស្ស​បាន ធ្លាក់ចុះ ជិត​ពាក់កណ្តាល​លាន​នាក់​។​ ​លោក​វេជ្ជ​ប​ណ្ឌ Kate Devlin គឺជា​ព្រឹទ្ធបុរស​ជាន់ខ្ពស់​ផ្នែក​សង្គម និង​វប្បធម៌ នៅឯ​មហាវិទ្យាល័យ King's College London ហើយ​និង​ជា​អ្នកជំនាញ​ឈានមុខ​គេ​ម្នាក់​នៅក្នុង​វិស័យ​ទាំងនេះ បានធ្វើការ​ក្រើន​រំឭកថា តុក្កតា​សិច អាច​នឹងធ្វើ​ឲ្យ​វិបត្តិ ជិត ផុត​ពូជ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ​លោក Devlin បាន​និយាយប្រាប់​កាសែត​Daily Star​ថា “​មាននូវ​ក្តីកង្វល់​ថា ប្រទេស​ជាច្រើន​ដូចជា​ជប៉ុន ជា​កន្លែង​ដែល ភាព​ឯក​កោ គឺជា​បញ្ហា​សង្គម​ដ៏​ធំ​នោះ តុក្កតា​សិច អាច​នឹងធ្វើ​ឲ្យ​បញ្ហា​មួយ​នេះ កាន់តែ​អាក្រក់​ទៅ​បំផុត​”​។ ​លោក​បន្តថា សម្រាប់​បុរស​ដែល​ចាប់អារម្មណ៍​លើ​ការទិញ​តុក្កតា​សិច ពួកគេ​តែងតែ​សំឡឹងមើល​ទស្សនី​យ ភាព​ទំនាក់ទំនង ភាពជា​ដៃគូ​ផ្លូវភេទ​ផងដែរ​។​ ​ដោយឡែក និន្នាការ​កើនឡើង​នៃ​តុក្កតា​សិច ត្រូវបាន​គេ​ប្រកាស​នៅក្នុង​ឯកសារ​វីដេអូ​មួយ​ក្រោម​ចំណងជើង​ថា “​អ្នក​ជំនួស​” ដែល​បាន​ចុះផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ RT​កាលពី​ឆ្នាំមុន​ក្រ​។ ​ឯកសារ​មួយ​នេះ បាន​ផ្តោត​សំខាន់​លើ​ដើមចម​ដែល​នាំ​ឲ្យ​តុក្កតា​សិច​ដូច​មនុស្ស​មានជីវិត​ពិត ដើរតួ​យ៉ាងសំខាន់​ក្នុង ការ​ប៉ះប៉ូវ​លើ “​អារម្មណ​ឯក​កោ និង​ការបាត់បង់​សេចក្តីស្នេហា​”​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ តុក្កតា​សិច មិនមែនជា​អព្ភូតហេតុ​នៅ​ជប៉ុន​តែមួយ​នោះទេ ដោយសារ​ការលក់​តុក្កតា​សិច បាន​រីក​សុះសាយ​លើ​សកលលោក​ផងដែរ​។​ ​ក្រុមហ៊ុន Dutch Wives បានប្រកាស​ឲ្យ​ដឹងថា តុក្កតា​សិច​ចំនួន​២​ពាន់​គ្រឿង ដែល​លក់រាយ​ក្នុងតម្លៃ​៤.៦០០​ផោន ក្នុង​១​គ្រឿង ត្រូវបាន​លក់ដាច់​អស់​នៅក្នុង​ប្រ​ទស​ជប៉ុន​តែឯង ក្នុង​ឆ្នាំ​២០១៧​។​ ​លោក Noburu Tanaka គឺជា​អ្នកលក់​តុក្កតា​សិច បាន​និយាយថា វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​។ វា​ដូចជា​តុក្កតា​អញ្ចឹង ប៉ុន្តែ​អ្នកនឹង​មាន​អារម្មណ៍​ថា វា​ដូចជា​មនុស្ស​មានជីវិត​ពិត​។