រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​៖ អ៊ី​រ់ង់​នឹង​ការពារ​ខ្លួន​ប្រឆាំងនឹង​ការធ្វើ​សង្គ្រាម​ប្រឆាំង​មកលើ​ខ្លួន​

Uncategorized
0
294
​ជាថ្មី​ម្តងទៀត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នេះ ក្នុង​ការមិន​ឱនក្បាល​ដាក់​សម្ពាធ​សហរដ្ឋអាមេរិក ខណៈដែល​ភាព​តានតឹង​បាន​ឡើងក​ម្តៅ​កាន់តែខ្លាំង​។​ ​ការ​ថ្លែង​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស Mohamed Alhakim​។​ ​លោក Zarif បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​នឹង​ការពារ​ខ្លួន​ប្រឆាំងនឹង​ការខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​ណាមួយ​ប្រឆាំង​មកលើ​អ៊ីរ៉ង់ មិន​ថា​សង្គ្រាម​សេដ្ឋកិច្ច ឬ​សង្គ្រាមយោធា​នោះទេ​។​   ​លោក Zarif បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​បានស្នើ​ឱ្យមាន​ការចុះហត្ថលេខា​លើ​កតិកាសញ្ញា​មិន​ឈ្លានពាន​ជាមួយ​ប្រទេសជិតខាង​ឈូង​សមុទ្រ​អារ៉ាប់​។ លោក​បាន​និយាយថា អ៊ីរ៉ង់​ចង់​កសាង​ទំនាក់ទំនង​ប្រកបដោយ​តុល្យភាព​ជាមួយ​ពួកគេ​។ ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ប្រទេស​ឈូង​សមុទ្រ​មួយចំនួន​រួមមាន​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​ផ្សេងទៀត​។​ ​រដ្ឋបាល​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​លក់​អាវុធ​ទៅកាន់​អារ៉ាប់​ប៊ី​សា​អូឌីត អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ហ្សកដានី​។​ ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​កងទ័ពជើងទឹក​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា រួមមាន​ទាំង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ផង ដើម្បី​ត្រៀមកម្លាំង​វាយ​អ៊ីរ៉ង់​បើសិនជា​មានការ​បង្កហេតុ​ណាមួយ​ពី​សំណាក់​ប្រទេស​នេះ​។ មកទល់​ចុង​សប្តាហ៍​មុន លោក​ត្រាំ​បានអនុម័ត​លើ​ការបញ្ជូន​ទ័ព​ប្រមាណ ១ ៥០០​នាក់​ទៅកាន់​តំបន់​នេះ​បន្ថែមទៀត​៕ ​