អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ស្វី​ត​ជាមួយ​គូស្នេហ៍​ក្នុង​ថ្ងៃ​ខួបកំណើត !

សិល្បៈកម្សាន្ត
0
294
​ពិធី​ការិនី​រូប​ស្រស់​រាង​ស្រ​ឡូ​ន គួរ​ឲ្យ​ស្រឡាញ់​គឺ​អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ដែល​កន្លងមក​ត្រូវបាន​ទស្សនិកជន​មានការ​សង្ស័យថា​នាង​កំ​ពុ​តែ​សាង​សម្ព័ន្ធ​ស្នេហា​ជា​ផ្អែមល្ហែម​ជាមួយ​កីឡាករ លី​វ៉ា ហេ​ទ​តាម​ការកត់សម្គាល់ ត្រូវបាន អ្នកគាំទ្រ​មើលឃើញថា គិត​មកទល់ពេលនេះ​ភាពស្និទ្ធស្នាល​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ កាន់តែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន ចាប់អារម្មណ៍ ពី​សម្ព័ន្ធភាព​ដ៏​ស្អិតល្មួត ប្រៀបបាន​ដូចជា​ស្ករ​តាំង​ម៉ែ​អញ្ចឹង​ដែរ​។ ​ជាក់ស្តែង​ថ្មីៗ​នេះ នៅក្នុង​ថ្ងៃនេះ​ដែរ គឺជា​ថ្ងៃកំណើត​របស់លោក លី​វ៉ា ហេ​ទ ដែល​ក្នុងនោះ​នាង​បានធ្វើ​ការរៀប ចំ​ដើរលេង នៅ​មាត់សមុទ្រ​ជាមួយគ្នា យ៉ាង​មាន​ក្តី​សុខ​យ៉ាងខ្លាំង ក្រោម​សកម្មភាព​យ៉ាង​ផ្អែមល្ហែម ។​   ​ជាមួយគ្នា​នោះដែរ នាង​ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ Happy officially 22 year old dear brother Ly Vahed ​អ្នក​គឺជា​វត្ថុ​មានជីវិត​ម្យ៉ាង​ដែល​បាន​ចូលមកក្នុង​ជីវិត​មនុស្ស​ស្រី​ម្នាក់នេះ​អោយ នាង​យំ នាង​សើច នាង​ញញឹម នាង​ងរង៉ក់ នាង​ប្រ​ច័ន្ទ នាង​រំភើប នាង​ធាត់​? និង​រឿង​ជាច្រើន​ទៀត​ដែល​រៀបរាប់​10​ថ្ងៃ​ក៏​មិន​អស់​ដែរ ​គ្មាន​អី​ច្រើន​ទេ​គ្រាន់តែ​ដឹងថា u ល្អ ពេលខ្លះ​ក៏មាន​ឈ្លោះ​គ្នា​ដែរ​ព្រោះ me ងរង៉ក់ ? មនុស្ស​ចាស់​ម្នាក់នេះ​ងរ​ច្រើន​បន្តិច​ហើយ តែ​u​នៅតែ​ទន្ទេញ​ពាក្យ​ថា​ «​បង​អ្នក​រើស​បង​ត្រូវតែ​ទ្រាំ​បង​ត្រូវតែ​លួង​អូន​» ?? ​ជូនពរ​អោយ​ឆាប់​ជា​បាន​មកជួយ​ក្លឹប​វិញ I know ur feeling ពេលនេះ ដឹងថា​ពិបាកចិត្ត​តែ​ត្រូវតែ​ទ្រាំ​និង​ស៊ូ​ណា I alway stay by ur side babe ?❤️ ម្យ៉ាងទៀត​គឺ​សូមអោយ​សុ​បិ​ន្ត​យើង​ទាំងពីរ​ក្លាយជា​ការពិត​ឆាប់ៗ (​អនាគត​គ្រួសារ​យើង​)❤️ 1​ឆ្នាំ​នាំ​អូន​ដើរលេង​តែ​5​ទៅ​10​ដង​អី​បាន​ហើយ​អូន​ដឹង​បង​រវល់ ??? ហើយ​អា​ពាក្យ​ថា​ស្រលាញ់​អូន​មួយជីវិត​និង​អត់​យក​ទេ ព្រោះ​ត្រូវ​ជួបគ្នា​ជាតិ​ក្រោយ​អោយ​បង​កើតមុន​អូន​ម្ដង កុំអោយ​ខុស​ជំនាន់​ដូចជា​តិ​នេះ​? ។​ ​គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម ដោយ​ទោះបីជា​មិនដែល​និយាយ​ដោយផ្ទាល់​រឿង​ស្នេហា​ដោយ​បើកចំហរ​ក្តី តែបើ​និយាយ​ពី​ទំនាក់ទំនង​ពួកគេ​គឺ​ពិតជា​ស្អិតរ​មួ​ត​ខ្លាំង​ស្ទើរ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​គ្រប់ពេល​។