F11 Pro Waterfall រូបរាង​ស្លី​ម​ទាន់សម័យ បានប្រកាស​តម្លៃ​លក់​ជា​ផ្លូវការ​ហើយ តោះ នៅចាំ​អី​ទៀត​…!

បច្ចេកវិទ្យា
0
275
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន បន្ទាប់ពី​មានការ​ចុះផ្សាយ​យ៉ាងច្រើន​ព្រោងព្រៀត​នូវ​ព័ត៌មាន​នានា ជុំវិញ​ការចេញ​ម៉ូដ​រូបរាង​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ OPPO បានធ្វើ​ឲ្យ​ប្រិយមិត្ត​ដែលជា​ហ្វេ​នៗ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ថែមទាំង​ចង់​សាកល្បង​មក​ប្រើ​នូវ​ទូរស័ព្ទដៃ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​នេះ ។​ ​អ្វីដែល​ជាការ​ទន្ទឹងរង់ចាំ ថ្ងៃនេះ​កំពូល​ទូរស័ព្ទដៃ ដែលមាន​រូបរាង​ដ៏​ស្លី​ម​នៃ​កូនស្រី​ពៅ​ត្រកូល F របស់ OPPO គឺ​F11 Pro Waterfall Gray បាន​បញ្ចេញ​តម្លៃ​ផ្លូវការ​របស់ខ្លួន គឺ 359 $ មក​ជាមួយនឹង​ពណ៌​ដ៏​ទាក់ទាញ​បំផុត​គឺ ពណ៌​ស បែក​ស្វាយ​ស្រាល ដោយមាន​ពន្លឺ​ប្រដេញ​ភ្លឺ​ផ្លេកៗ ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​កំពុងមាន​ការចាប់​អារម្មណ៍ និង ស៊ីវីល័យ ដែលមាន​សមត្ថភាព​ខ្ពស់ មិន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខកបំណង​នោះទេ ព្រោះ​កូនស្រី​ពៅ​ត្រកូល F រូបនេះ​បានមក​ជាមួយនឹង RAM​ទំហំ​6GB និង ROM​ទំហំ 128GB ដែល​ធំ​ជាង​ម៉ូ​ឌែ​ល​រៀមច្បង​កន្លងមក​! ប៉ុន្តែ​អ្វីដែល​សំខាន់​សម្រាប់​អ្នកប្រើប្រាស់​នោះ គឺ​សំណួរ​សួរថា​តើ​ម៉ូ​ឌែ​ល F11 Pro Waterfall Gray រូបនេះ គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​បានចាប់ផ្តើម​បំពាក់​នូវ​ទំហំ ROM 128GB ចាប់ពី​ម៉ូ​ឌែ​ល​នេះ​ឬ​យ៉ាងណា​? របស់​ក្រុមហ៊ុន​OPPO​។ ​ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ម៉ូ​ឌែ​ល​នេះ​មើលទៅ​ពិតជា​សាក​សម​ខ្លាំងណាស់​ជាមួយនឹង​សុភាពនារី​យើង​គ្រប់គ្នា និង គ្រប់​វ័យ​តែម្តង នេះ​បើ​យោងតាម​ការមើលឃើញ​តាមរយៈ​ការ Comment និង​ការ Shared នៅលើ Page ផ្លូវការ​របស់ OPPO ដែល​សកម្ម​ភាន​ច្រើនជាងគេ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​និយាយបានថា វា​ស្ថិតក្នុង​ក្តី​ស្រ​ម៉ៃ​របស់​សុភាពនារី​គ្រប់រូប​វា​កំពុងតែ​ទាក់ចិត្ត​សុភាពនារី​យើង​ហើយ​នៅពេលនេះ ជាពិសេស​វា​សាក​សម​ខ្លាំងណាស់​ដើម្បី​លើក​សម្រស់​ស្ត្រី​នៅពេលដែល​ពួកគេ​បាន​ប្រើប្រាស់​នូវ​ម៉ូ​ឌែ​ល​នេះ ដែល​ពោរពេញ​ទៅដោយ​ភាពជឿជាក់​ថែម​ទៀតផង​។​ ​មិន​ត្រឹម​តែមាន​សមត្ថ​ភាពល្អ​ប៉ុណ្ណោះ​ទេ ស្រី​ស្អាត​កូនពៅ F11 Pro Waterfall Gray រូបនេះ​មើលទៅ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ដូច​ម៉ូ​ឌែ​ល F11 Pro ជា​រៀមច្បង​ផងដែរ ហើយ​វា​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ 48MP និង មាន​អេក្រង់​លាតសន្ធឹង​ស្រលះ​ភ្នែក​ថែម​ទៀតផង​! ចង់ដឹង​ណាស់​ថា​តើ​ស្រី​ស្អាត​រូបនេះ នឹងមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost និង កម្មវិធី​ល្អៗ​ឯទៀត​ដូច F11 Pro ជា​រៀមច្បង​មុនៗ​អត់​ហ្ន័​រ ? បើ​មាន​មែន​ច្បាស់​ជា​អេ​ម​ហើយគ្នា​យើង​អើយ​។ OPPO F11 Pro Waterfall Gray តម្លៃ​ត្រឹមតែ 359 $ ប៉ុណ្ណោះ​គឺ​ស៊ី​ផុយ​តែម្តង​សម្រាប់​សុភាពបុរស​យើង ដើម្បី​ទិញ​ជា​កាដូ​ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន ហើយ​ស្ត្រី​ខ្លួនឯង​ក៏​អាច​ទិញ​ជូន​ខ្លួនឯង​បានដែរ សម្រាប់​អ្នក​ចាប់ផ្តើម​ការងារ​ថ្មី​និង​ជោគជ័យ​ថ្មី ៕ ​