OPPO ប្រកាស​មុខតំណែង​ថ្មី​របស់​បុគ្គល​ពីររូប​ជា​សាធារណៈ​

បច្ចេកវិទ្យា
0
329
ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានប្រកាស​ឈ្មោះ​បុគ្គល​ពីររូប​ដែល​នឹង​ទទួលបន្ទុក​ការងារ​ថ្មី​ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួម​របស់ OPPO ទៅលើ​ទីផ្សារ​សកល​របស់​ពួកគេ និង​កិច្ចការ​ផ្តល់ជូន​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​នូវ​ផលិតផល​ពិត សេវាកម្ម​ឆ្លាត​វៃ​ដែលមាន​គុណភាព​នៅក្នុង​យុគសម័យ​ថ្មីៗ ដែល​តែងតែ​ដើរ​ទៅមុខ​ឥតឈប់ឈរ​។ ពួកគេ​ទាំងពីរ​គឺជា​បុគ្គល​ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ជម្រុញ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង លទ្ធភាព​នៃ​ការលក់​ផលិតផល​របស់​ពួកគេ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ដែលមាន​ឈ្មោះ​លោក Alen Wu ដែល​ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​លក់​សកល (Vice President and President of Global Sales) ដែល​លោក​ធ្លាប់​ធ្វើជា​អនុប្រធាន​និង​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ (Vice President and President of International Business) ។
លោក​ Alen Wu
បុគ្គល​មួយរូប​ទៀត គឺ លោក Brian Shen ដែល​ធ្លាប់​កាន់​មុខតំណែង​ជា​អនុប្រធាន​និង​ជា​ប្រធាន​ក្រុមហ៊ុន​តំបន់​ចិនដីគោក (Vice President and President of Mainland China Business ) ត្រូវបានតែងតាំង​មុខតំណែង​ជា អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​សកល (Vice President and President of Global Marketing) ដោយ​ពួកគេ​ទាំងពីរ​នឹងត្រូវ​ទទួល​ការងារ​សំខាន់​បន្ទាប់ពី លោក Tony Chen ជា CEO របស់ OPPO Global​។ ទាក់ទង​នឹង​ការតែងតាំង​តួនាទី​ថ្មី​នេះ លោក Tony Chen បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO តែងតែ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​ភាពជឿជាក់ និង ឈរ​នៅលើ​ចក្ខុវិស័យ​ជាស​កល​ដ៏​រឹងមាំ​គឹ “One Market, One OPPO” ព្រោះ​ពួកយើង​ចាត់ទុក​ទីផ្សារ​សកល​ជាទី​ផ្សារ​មួយ​ដែល​ពួកយើង​ត្រូវតែ​ផ្តោត​ការធ្វើសមាហរណកម្ម​ធ​ន​ធាន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កិច្ចការ​អភិវឌ្ឍន៍​រប​ស់​ពួកយើង​។ ដូច្នេះ​ទាំង​លោក Alen Wu និង លោក Brian Shen គឺជា​អ្នកគ្រប់គ្រង​ដ៏​ឆ្នើម​ដែលមាន​សមត្ថភាព​ទទួល​បន្ទុក​ការងារ​នេះ ដើម្បី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO របស់​យើង​! ហើយ​ខ្ញុំ​ជឿជាក់​លើ​លើ​ការដឹកនាំ​របស់​ពួកគេ ក្នុងការ​បន្ត​នាំ​ឆ្ពោះ​ក្រុមការងារ​សកល​របស់​ពួកយើង​ឲ្យ​ដំណើការ​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត និង រីកចម្រើន​បន្ថែមទៀត​” ។
លោក​ Brian Shen
សូមបញ្ជាក់ថា លោក Alen Wu ធ្លាប់បាន​បម្រើ​ការងារ​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ​នៅ OPPO ចាប់តាំងពី​ខែ ឧសភា ឆ្នាំ​២០១៨ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​ក្នុងឋានៈ​លោក​ជា​អ្នកដឹកនាំ​ម្នាក់ លោក​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ OPPO ទ​ទូល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​អន្តរជាតិ និង ពង្រីក​បាន​នូវ​បណ្តាញ​ក្រុមហ៊ុន​ជាច្រើន​ទៀត​។ ចំណែក​លោក Brian Shen ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​ក្រុមហ៊ុន OPPO ប្រចាំ​តប់​ចិនដីគោក ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨​ដូចគ្នា ប៉ុន្តែ​លោក​មាន​សមត្ថភាព​ធ្វើ​ឲ្យ Brand OPPO ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​លោក​មាន​យុទ្ធនា​ការពង្រីក​ទីផ្សារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង ការសហការ​គ្នា​ល្អជា​មួយ Brand ល្បីៗ​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ៕ ​