ជប៉ុន​ឯកភាព​ទិញ​យន្តហោះ​ចម្បាំង F-35 ១០៥​គ្រឿង​

ព្រឹត្តិការណ៍ថ្មីៗ
0
258
​ខណៈដែល​លោក​ត្រាំ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោក​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជប៉ុន​គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ចំនួន ១០៥​គ្រឿង ដែល​ចំនួន​នេះ​នឹង​ក្លាយជា​កង​យន្តហោះ​ចម្បាំង​ដ៏​ធំជាងគេ​នៃ​យន្តហោះ​ចម្បាំង F-35 នៅ​ជប៉ុន​។​ ​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​សហរដ្ឋអាមេរិក​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​ការពារជាតិ​របស់ខ្លួន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ យើង​បាន​បញ្ជូន​ឧបករណ៍​យោធា​ដ៏​ច្រើន​»​។​ ​ រដ្ឋាភិបាលជប៉ុនបានបញ្ជាទិញយន្តហោះចម្បាំង F-35A ចំនួន ៤២គ្រឿងកាលពីខែធ្នូ ឆ្នាំ ២០១១។ នៅដំណាច់ខែធ្នូ ឆ្នាំ ២០១៨ ការបញ្ជាទិញដែលមានស្រាប់ត្រូវបានធ្វើបច្ចុប្បន្នភាព។ នៅពេលនោះវាត្រូវបានគេរាយការណ៍ថា ក្រុងតូក្យូនឹងបន្ថែមប្រភេទយន្តហោះធុន F-35A ចំនួន ៦៣គ្រឿង និងប្រភេទយន្តហោះ F-35B ចំនួន ៤២ គ្រឿងទៅក្នុងបញ្ជាទិញរបស់ខ្លួន ដើម្បីបន្ថែមទៅលើសំណើដែលបានដាក់រួចហើយសម្រាប់យន្តហោះ F-35A ចំនួន ៤២គ្រឿង៕