បំបែកសំណុំរឿង​ម្តាយ​សម្លាប់​កូនប្រុស​បង្កើត​ខ្លួនឯង​២​នាក់​នៅ​ស្រុក Sheffield ចក្រភព​អង់គ្លេស​

ព្រឹត្តិការណ៍ថ្មីៗ
0
252
​ស្ត្រី​ជា​ម្តាយ​វ័យ​៣៤​ឆ្នាំ​ម្នាក់​ឈ្មោះ Sarah Barrass បាន​ឡើង​តុលាការ​រដ្ឋអាជ្ញារ​ស្រុក Sheffield​ដោយ​រង​ការចោទប្រកាន់ថា​បានធ្វើ​ឃាត​កូនប្រុស​បង្កើត​របស់​នា​ង​២​នាក់ គឺ​ក្មេងប្រុស Blake Barrass អាយុ​១៤​ឆ្នាំ និង​ក្មេងប្រុស Tristan Barrass អាយុ​១៣​ឆ្នាំ​។​ ​ដោយឡែក បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់ទៀត​ឈ្មោះ Brandon Machin បាន​ឡើង​តុលាការ​ផងដែរ ដោយ​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ដូចគ្នា​។​ ​លោកស្រី Barrass ដែល​រង​ការចោទប្រកាន់​៣​ករណី​នៃ​ឃាតកម្ម​គ្រោងទុកជាមុន​នោះ បាន​យំ ពេល​រូបគាត់​ដើរចូល​តុលាការ​នៅ​ព្រឹក​នេះ រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ឧប្បត្តិហេតុ​បានកើត​ឡើង​នៅក្នុង​ផ្ទះ​របស់គាត់​កាលពី​ថ្ងៃ​សុក្រ​។​ ​ពួកគេ​បានប្រកាស​ឈ្មោះ​របស់​ពួកគេ ថ្ងៃខែ​ឆ្នាំ​កំណើត អាស័យដ្ឋាន និង​សញ្ជាតិ​របស់​ពួកគេ​អំឡុង​សវនាការ​រយៈពេល​១០​នាទី​។​ ​អ្នកស្រី និង​បុរស​ម្នាក​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស និង​អមដំណើរ​ដោយ​មន្ត្រី​សន្តិសុខ​៣​នាក់ ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ត្រឡប់​ចូល​គុក​វិញ រង់ចាំ​ឡើង​តុលាការ​ម្តងទៀត​នៅ​ថ្ងៃស្អែក​។ អ្នកស្រី Barrass បាន​ស្អែក​ខ្លាំងៗ​ពេលដែល​គាត់​ដើរ​ចេញពី​បន្ទប់​សវនាការ​។​ ​ក្រុមនគរបាល ត្រូវបាន​គេ​ទូរស័ព្ទ​ហៅ​ទៅកាន់​គេហដ្ឋាន​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់ Shiregreen កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃ​សុក្រ ក្រោយ​គេ​រកឃើញ​ក្មេងប្រុស​២​នាក់ ត្រូវបាន​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​រួចមក​នោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ រឿងរ៉ាវ​លំអិត​នៅ​ពីក្រោយ​ឃាតកម្ម​កូន​ខ្លួនឯង​នេះ មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះទេ ប៉ុន្តែ​ក្រុមនគរបាល បាន​អះអាងថា វា​មិនមែនជា​ករណី​បាញ់ប្រហារ ដោយ​ក្មេងប្រុស​ទាំង​២​នាក់​នេះ ត្រូវបាន​គេ​បង្ខាំង​ទុកចោល​នៅក្នុង​ផ្ទះមួយ​ខ្នង​។​ ​អ្នកនាំពាក្យ​ម្នាក់ បាន​និយាយថា ក្រុម​ស៊ើបអង្កេត​មិន​យល់ឃើញថា មាន​អ្នកផ្សេង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះឡើយ​។​ ​អ្នក​ដែល​រស់​នៅក្បែរនោះ បានឃើញ​រថយន្ត​នគរបាល​រាប់សិប​គ្រឿង និង​ឡានពេទ្យ​៤​គ្រឿង បានធ្វើ​ដំណើរ​មកដល់​កន្លែងកើតហេតុ ៕​