ស៊យ​មែន ប៉ះ​ក្រុម​នារីក្លាហាន​ហ៊ឺ​លី​.​លី​វ៉ៃ​ផង​ធាក់​ផង​…​ចោរ​រត់​បាតជើង​ស​ព្រាត​

ព្រឹត្តិការណ៍ថ្មីៗ
0
879
[wai id="5"]


…​ចោរ​ម្នាក់នេះ​ពិតជា​ថ្លើមធំ​មែនទែន​តែម្តង​ហើយ​មនុស្ស​នៅក្នុង​ផ្ទះ​ក៏មាន​…​នៅ​ពីមុខ​ផ្ទះ​ក៏មាន​នៅតែ​ហ៊ាន​ចូលទៅ​កាច់​សោរ​ម៉ូតូ​…​ប៉ុន្តែ​ប៉ះ​នារីក្លាហាន​ដូច​ក្នុង​ខ្សែភាពយន្ត​ក្រុម​នាង​ហ៊ឺ​លី​លី វ៉ៃ​កប់​..​ទាត់​ធាក់​រត់ឡើង​ផាស់​ក្រ​ញុំា​។​កាលពី​ថ្ងៃទី​១៨ កុ​ម្ភះ ២០២០ នៅ​ម្តុំ​គីឡូ​លេខ ៦ មាន​ករណី​ចោរកម្ម​មួយ​បាន​កើតឡើង ដោយ​ចោរ​ម្នាក់​ហ៊ាន​លួច​កាច់ក​ម៉ូតូ​ម៉ាក Honda Scoopy ដែល​ចត​នៅក្នុង​ផ្ទះល្វែង​មួយកន្លែង តែ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់​។​

ពាណិជ្ជកម្ម

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sreymom Chau បាន​បង្ហោះ​វីដេអូ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ថែមទាំង​សរសេរថា​៖ «​សកម្មភាព​ចោរលួច​ម៉ូតូ​នៅផ្ទះ​ខ្ញុំ​ស្ដាយ​ណាស់​បងប្អូន​អើ​យ​អត់​បាន​ឃេ​ី​ញ​មុខ​វា​ច្បាស់ » ។​បើតាម​ការសង្កេត​តាមរយៈ​វីដេអូ ចោរ​មួយរូប​ក្លាហាន​បែក​ស្លុយ​មួយរូប​នេះ ពិតជា​ហ៊ាន​មែន ម្ចាស់ផ្ទះ​នៅក្នុង និង​មុខផ្ទះ​ពេញ បែរជា​ហ៊ាន​ផ្តាច់​ច្រវាក់ ហើយ​ទាញយក​ភ្លាមៗ​តែម្តង តែ​ស៊យ​ធំ​ប៉ះ​នារី​ម្ចាស់​ម៉ូតូ និង​ម្ចាស់ផ្ទះ​ក្លាហាន​ទាំង​៣ រត់​ទៅ​ប្រទាញប្រទង់​ជាមួយ​ចោរ វាយ​ផង​ធាក់​ផង រហូត​លោក ចោរ​ទ្រាំ​មិនបាន​រត់​ផាស់​ក្រ​ញ៉ាំ​ទៅ​បាត់​។​

នេះ​សំណាង​ហើយ​ដែល​ម្ចាស់​ម៉ូតូ​ក្លាហាន មិន​គិត​ខ្លួន​ជា​ស្រី មិន​ស្លុត​មិន​ភ័យ​ពេល​ឃើញ​ចោរ​ធ្វើ​សកម្មភាព​ស្តែងៗ​នៅ​នឹង​មុខ ព្រមទាំង​ហ៊ាន​ចេញមក​តតាំង​វាយ​ចោរ ហើយក៏​ជា​សំណាងល្អ​មួយ​ដែរ ដែល​ចោរ​នេះ​គ្មាន​អាវុទ​ក្នុង​ដៃ​៕