រដ្ឋមន្ត្រី​ការពារជាតិ​ស្តីពី​សហរដ្ឋអាមេរិក​បំ​ពេញ​ដំណើរ​ទស្ស​កិច្ច​មកកាន់​អាស៊ី ដើម្បី​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ការ​វ៉ាងទី​របស់​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
252
​យោងតាម​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃទី​៣០ ឧសភា​នេះ លោក Patrick Shanahan ប្រធាន​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​រយៈពេល​មួយ​សប្តាហ៍​ដោយ​ផ្តោតលើ​ការពង្រឹង​ចំណងទាក់ទង​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​និង​ចាប់ផ្តើម​កិច្ចចរចា​ស្មោះត្រង់​ជាមួយ​សម​ភាគី​ចិន​របស់លោក ស្តីពី​ការ​អំណាច​របស់​ចិន​ដែល​កំពុង​ងើបឡើង​។​ ​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ជើង​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ ដែល​រួមបញ្ចូល​ទាំង​ការឈប់​សម្រាក​នៅ​សិង្ហ​បុរី កូរ៉េខាងត្បូង និង​ជប៉ុន​ផងដែរ​។​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក Shanahan ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បន្ទាប់ពី​មាន​កិច្ចចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស Retno Marsudi និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Ryamizard Ryacudu​។ ​កិច្ចសហប្រតិបត្តិការ​ស្តីពី​បញ្ហា​ដែនសមុទ្រ​ជាមួយនឹង​ប្រទេស​កោះ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ នឹង​ស្ថិតនៅ​លំដាប់​នៃ​របៀប​វីរៈ ខណៈ​ែ​ល​សហរដ្ឋអាមេរិក​កំពុង​ស្វែង​រកមើល ដើម្បី​ទូទាត់​វត្តមាន​ចិន ដែល​កំពុងតែ​ពង្រីក​ឥទ្ធិពល ឬ​កំពុងតែ​វ៉ាងទី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​នៅ​សិង្ហ​បុរី នៅ​ថ្ងៃ​សៅរ៍ លោក Shanahan នឹង​ជួប​ជាមួយ​លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន នៅ​ខាងក្រៅ​វេទិកា​ការពារ​តំបន់​កិច្ចសន្ទនា Shangri-La ។​ ​លោក Shanahan បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យមាន "​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​" នៅក្នុង​បណ្តាញ​ដែនសមុទ្រ​ដ៏​មមាញឹក​នៅពេលដែល​ក្រុង​ប៉េកាំង​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ខណៈ​ចិន​បាន​ចោទប្រកាន់​នាវា​អាម៉េរិក​បំពាន​ដែនទឹក​របស់ខ្លួន​។​ ​ប៉ុន្តែ​លោក Shanahan បាន​និយាយថា​ការកើនឡើង​នៃ​ភាព​តានតឹង​នឹងមិន​រារាំង​សហរដ្ឋអាមេរិក​ពី​ការ​ជម្រុញ​នូវ​យុទ្ធសាស្ត្រ​ការពារជាតិ ដែល​មើលឃើញ​ចិន និង​រុស្ស៊ី​ជា​គូប្រជែង​ដ៏​ធំ​បង្អស់​។​ ​ជារឿយៗ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ហោះ និង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​លើ​ដែនទឹក​អន្តរជាតិ ដែល​ខិត​ទៅ​កាន់តែ​កៀក​វត្តមាន​យោធា​ចិន​តែម្តង​។ បើសិនជា​អាចទៅរួច​ដោយ​មិន​ជាប់​គឿង​នាវា អាមេរិក​អាច​នឹង​បើក​នាវា​បំ​បុក និង​កម្ទេច​ជំរុំកងទ័ព និង​មូលដ្ឋាន​ខុសច្បាប់​របស់​ចិន​តែម្តង​។ ចិន​បាន​ចោទថា វត្តមាន​អាមេរិក​នៅក្នុង​តំបន់​នេះ គឺជា​វត្តមាន​ខុសច្បាប់ ប៉ុន្តែ​ផ្ទុយទៅវិញ តើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ច្បាប់​អន្តរជាតិ​ចាត់ទុកថា​ជា​តំបន់​អន្តរជាតិ ជា​របស់​បន្សល់ទុក​ដោយ​ដូន​តាន​ចិន​ឬ បានជា​ចិន​វ៉ាងទី​លើ​តំបន់​នេះ​។ បើតាម​ច្បាប់​អន្តរជាតិ តំបន់​អន្តរជាតិ​គ្មាន​អ្នកណាម្នាក់​អាច​អះអាង​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ទេ ការអះអាង​របស់​ចិន​គឺជា​ការអះអាង​ដោយ​ខុសច្បាប់ ដែល​ពិភពលោក​មិនអាច​ទទួលយកបាន​នោះទេ​៕​