ចិន​បង្ហាញ​ផែនការ​បង្កើត​កងទ័ព​បច្ចេកវិទ្យា​ទំ​ទើប ដើម្បី​ទប់ទល់​នឹង​ការ​វាតទី​អំណាច​យោធា​របស់​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
357
​ចិន​បានបង្ហាញ​ឯកសារ​ស្តីពី​ផែនការ​បង្កើត​កងទ័ព​បច្ចេកវិទ្យា​ខ្ពស់ និង​ទំនើប​នៅក្នុង​គម្រោង​ការពារជាតិ​របស់ខ្លួន ខណៈដែល​ពួកគេ​បាន​ចោទប្រកាន់​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ថា​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​សកល និង​បានធ្វើ​ការព្រមាន​ផងដែរ​ប្រឆាំងនឹង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​។​ ​នៅ​ថ្ងៃ​ពុធ​នេះ ចិន​បានបង្ហាញ​ឯកសារ​លើកដំបូង​រប​ស់​ខ្លួន ចាប់តាំងពី​ឆ្នាំ​២០១២​ដែល​ឯកសារ​មួយ​នេះ នឹង​ផ្តល់​ចក្ខុវិស័យ​ដ៏​កម្រ​មួយ​ចំពោះ​យោធា​ធំ​បំផុត​របស់​ពិភពលោក និង​ម​ហិ​ច្ឆិ​តា​យោធា​ទីក្រុង​ប៉េកាំង​។​ ​ចិន បាន​អះអាងថា “​ការប្រកួតប្រជែង​យុទ្ធសាស្ត្រ​អន្តរជាតិ កំពុង​កើនឡើង​” ហើយ​សហរដ្ឋអាមេរិក បាន​តម្រង់​សន្តិសុខ​ជាតិ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់ខ្លួន ហើយ​និង​បានអនុម័ត​គោលនយោបាយ​ឯកតោភាគី​។​ ​ពួកគេ​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មានការ​ប្រកួតប្រជែង​តានតឹង​កាន់តែខ្លាំង​ឡើង​នៅក្នុង​ចំណោម​ប្រទេស​ធំៗ ពិសេស​ពួកគេ​បាន​បង្កើន​ការចំណាយ​ការពារជាតិ​របស់ខ្លួន ជំរុញ​ឲ្យ​មាន​សមត្ថភាព​បន្ថែមទៀត​លើ​នុយក្លេអ៊ែរ ទី​អវកាស ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ការការពារ​មី​ស៊ី​ល ហើយ​និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​សកល​។​ ​ជាងនេះទៅទៀត សហរដ្ឋអាមេរិក បានធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​សកល តាមរយៈ​ការបង្កើន​លើ​ការចំណាយ​ការពារជាតិ និង​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​។​ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ធ្លាប់បាន​ឯកភាព​លើ​ការលក់​អាវុធ​ទ្រង់ទ្រាយ​ធំ​ក្នុងតម្លៃ​២.២​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​កោះ​តៃវ៉ាន់​។​ ​ចិន​បាន​និយាយទៀតថា បច្ចេកវិទ្យា​កាន់តែ​ស្រួចស្រាវ​នៅក្នុង​កាំភ្លើង​ធំ​របស់​កងទ័ព​រំដោះ​ប្រជាមានិត​ចិន គឺ​នៅ​អន់ថយ​ឆ្ងាយ​ជាង​យោធា​ឈានមុខ​គេ​របស់​ពិភពលោក​។ សង្គ្រាម​កាន់តែ​វិវត្តន៍​ឆ្ពោះទៅរក​សង្គ្រាម​ចារកម្ម ជាហេតុ​ធ្វើ​ឲ្យ​មានការ​ប្រើប្រាស់​កើន​ឡើងលើ​ចារកិច្ច​សិប្បនិម្មិត​(AI) ទិន្នន័យ​ធំៗ កុំព្យូទ័រ និង​បច្ចេកវិទ្យា​យោធា​ខ្ពស់ ហើយ​ថ្មី ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​ព័ត៌មាន​(IT)​។​ ​សូមបញ្ជាក់ថា ការចំណាយ​ការពារ​ជាតិចិន ឈរ​នៅ​លំដាប់ថ្នាក់​លេខ​២​ពីក្រោយ​សហរដ្ឋអាមេរិក ហើយ​ចិន បាន​អះអាង​កាលពីដើម​ឆ្នាំនេះ​ថា ពួកគេ​មាន​គម្រោង​បង្កើន​ការចំណាយ​៧.៥​ភាគរយ​លើ​យោធា នៅក្នុង​ឆ្នាំ​២០១៩៕​