WoW អ្នកជំនាញ​ថតរូប​ពេលយប់​អី​ក៏​សង្ហា​ម្ល៉េះ !

បច្ចេកវិទ្យា
0
390
​បន្ទាប់ពី​មានការ​ផ្ទុះ​រូបភាព​ស្វែងរក​អ្នកជំនាញ​ថត​រូបភាព​ពេលយប់ ដែល​បាន​បង្ហោះ​ដោយ​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង តារា​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ក​បុក​ដ៏​ល្បីៗ ដូចជា លោក កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក ឈឹម​សក្កដា កញ្ញា ហ៊ិ​ន​ច័ន្ទនីរ​ត្ន័ លោក ជា​សុ​វណ្ណា​រឹទ្ធ អ្នកនាង សុខ​សុ​ម៉ា​វ​តី អ្នកនាង នាង​សុ​វ៉ាត​នា ហៅ DJ Nana លោក ហៃ​ប៉ាវ​ហុង កញ្ញា ស៊ីន​យូ​ប៊ី​ន និង ក​ញ្ញ សាឡា​ត់​ស្រី​ឡាង​ ជាដើម កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួចមក ដោយនៅ Status ដែល​ពួកគាត់​បានសរសេរថា “ ខ្ញុំ​ចូលចិត្ត​ថតរូប​ណាស់ ជាពិសេស​ការថតរូប​ពេលយប់ បើសិន​ជាមាន​អ្នកជំនាញ​ថតរូប​ពេលយប់​ផ្ទាល់ខ្លួន មិនដឹង​ជា​ល្អ​យ៉ាងណាទេ​! តើន​ណា​ជា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់ខ្ញុំ​ទៅ​? អាច​ទាយ​បានទេ​?” ដែល Caption ទាំងអស់នេះ ពួកគាត់​សរសេរ និង បង្ហោះ​ដោយ​ភ្ញា​ប់​ជាមួយនឹង​រូបភាព​មួយ​ស្លឹក​ដែល​គួរ​ឲ្យ​ទាក់ទាញ នៅពេលនោះ​មាន​ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន Comment ប្លែកៗ និង ខ្លះទៀត​បាន Comment ជា​លក្ខណៈ​លេងសើច​ទៅតាម​របៀប​ដែល​ពួកគេ​ចូលចិត្ត និង ស្រលាញ់​ រាប់អាន Idol របស់​ពួកគេ​ទាំងនោះ ។ មកដល់​ថ្ងៃនេះ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រុម​តារា​ល្បីៗ​ដដែល បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត ថា​ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​របស់​ពួកគាត់ ដែល​នៅលើ​រូបភាព​នោះ​មាន​បុរស​ម្នាក់​កាន់កា​ម៉េ​រា​ថតរូប​ដដែល ហើយ​មាន​ទូរស័ព្ទ​ដ៏​ស្រស់ស្អាត​អម​ជាមួយគ្នា ដោយ​សរសេរ​អក្ស​នៅ​ខាងក្រោម​ថា “ R17 Pro ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​” ដែលជា​អ្នក​មិត្ត​យល់ចិត្ត ទៅគ្រប់​ទីកន្លែង និង គ្រប់ពេលវេលា​ជាមួយ​ពួកគាត់​ផងដែរ មិនតែប៉ុណ្ណោះ R17 Pro បាន​ក្លាយទៅជា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់​ពួកគាត់ ដែលមាន​ចំណង់​ចំណូលចិត្ត​ថតរូប​ពេលយប់​យ៉ាង​ស្រស់ស្អាត​។ តាម​ដែល​យើងខ្ញុំ​ធ្លាប់​ដឹង​កន្លងមក​ថា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នេះ បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ ស្មាន​ហ្វូ​ន OPPO ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប គឺមាន​កាមេរ៉ា​៣​គ្រាប់​ដែលមាន​ទំហំ F1.5/F2.4 មាន​កាំ​ពន្លឺ​ដ៏​វៃឆ្លាត អាច​បន្ថែម​ពន្លឺ​នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់ស្អាត​មិន​ធ្វើ​ឲ្យ​បែក​គុណភាព​រូប ឬ ស្រអាប់​ឡើយ ដោយ​មិនចាំបាច់​ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែម​ពន្លឺ​ឡើយ និង អាច​បន្ថយ​ពន្លឺ​នៅ​ទីកន្លែង​ដែល​ភ្លឺ​ខ្លាំង​ថែមទៀត​ផង​។ មិនតែប៉ុណ្ណោះ R17 Pro មាន​បច្ចេកវិទ្យា​ទប់​លំនឹង IOS អស់​ក្តីបារម្ភ​ពី​ការបាត់បង់​លំនឹង​ពេល​ថតរូប​ភាព វា​មាន​បច្ចេកវិទ្យា Ultra Night Mode ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ត្រជាក់​ភ្នែក និង Color Mode ដែល​ធ្វើ​ឲ្យ​ពណ៌​នៃ​រូបភាព​កាន់តែ​ស្រស់បំព្រង​តែម្តង​។ ដូច្នេះ​មានន័យថា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់​ក្រុម​តារា​ល្បីៗ​ជាច្រើន គឺ R17 Pro បើ​អីចឹង​នៅចាំ​អី​ទៀត​! តោះ​គ្នា​យើង អ្នកណាខ្លះ​ដែល​ចូលចិត្ត​ថតរូប​ពេលយប់​? ៕ ​