​តើ​ប្រិយមិត្ត​ចង់ដឹងថា​សង្វាក់​ផលិត​របស់ OPPO Reno 10x មាន​បច្ចេកវិទ្យា​ទំនើប​ដល់​កម្រិតណា​ទៅ ?

បច្ចេកវិទ្យា
0
284
OPPO ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិក​ដ៏​ទំនើប​នឹង​ល្បីឈ្មោះ​មួយ ដែល​ត្រូវបាន​ចរ​រាច​នូវ​ផលិតផល​របស់ខ្លួន​នៅ​ស្ទើរ​ទូរ​ទាំង​ពិភពលោក អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ រហូតមកដល់​ពេលនេះ មាន​មនុស្ស​ជាច្រើន​បាន​ស្គាល់ឈ្មោះ និង ស្គា​ល់ពី​ចំណុចខ្លាំង​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno ជា​បណ្តើរៗ​ហើយ ជាពិសេស​គឺ​សមត្ថភាព​កា​ម៉េ​រា​ក្រោយ​ដែល​បាន​បង្កប់​បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែល​បាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់ និង ប្រកបដោយ​ភាព​ច្នៃប្រឌិត ប្រៀបបាន​ទៅនឹង​អត្ថន័យ​ក្នុង​វីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែ​បានឃើញ​ភ្លាម ឡើង​ព្រឺ​សំបុរគីង្គក់​តែម្តង ព្រោះ​វា​ជា​វីដេអូ​ដែល​ទាក់ទាញ​ខ្លាំង និង ច្នៃប្រឌិត​ខ្លាំងណាស់ មើលទៅ​វា​ត្រូវបាន​គេ​ផលិតឡើង​ពី​ក្រុមមនុស្ស​ដែលមាន Creative គ្មាន​ដែន​កំណត់ ដែល​ផលិតករ​ទូរស័ព្ទ​ទាំងនោះ​បានជ្រើសរើស​នូវ​សម្ភារៈ​ល្អៗ និង ទំនើបៗ​មក​រួម​ប​ញ្ជូ​ល​គ្នា​តែមួយ​នៅក្នុង​តួរ​ខ្លួន​នៃ ស្មា​ត​ហ្វូ​ន OPPO Reno Series នឹង​បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា “ Get Ready For Reno” ដែល​អាច​ឲ្យ​ពួកយើង​យល់បាន​ថា​អ្វីៗ​ទាំំ​ង​អស់​នឹង​បង្កើតឡើង​សម្រាប់​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​មនុស្សម្នា​ក់ៗ​។ ​តាមរយៈ​ព័ត៌មាន​កន្លងមក​យើង​ដឹង​ហើយ​ថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែន​លំៗ​ទេ​ណា វា​អាច Zoom ឡើង​កប់​ពពក​តែម្តង​! ព្រោះ​សូម្បីតែ​វីដេអូ Teaser ក៏បាន​បង្ហាញ​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី​នេះ បង្កើតឡើង​គឺមាន​ភាពរឹងមាំ និង ផ្តល់​ជំនឿ​ចិត្ត​សម្រាប់​អ្នក​ដែល​និយម​ថតរូប​ភាព​វីដេអូ និង រូបភាព​ទេសភាព​ស្រស់ស្អាត ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ យោងតាម​ព័ត៌មាន​បែកធ្លាយ​បរទេស​កន្លងមក​ថា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន OPPO នេះ​អាចមាន​ពីរ ទៅ​បី ប្រភេទ​ឯណោះ គ្រាន់តែ​ម៉ូ​ឌែ​ល​ដែល​ត្រូវ​បំពាក់​បច្ចេកវិទ្យា 60X Digital Zoom នោះ​មានតែ​ក្នុង​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ​!   ​ដូច្នេះ​យើង​មានតែ​រង់ចាំ​មើលថា​តើ​វា​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ និង អាចមាន​តម្លៃ​ប៉ុន្មាន​? ប៉ុន្តែ​តាម​ការកត់សំគាល់​រប​ស់ Admin នាពេល​កន្លងមក សង្កេតឃើញថា​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​តែងតែ​បញ្ចេញ​ផលិតផល​ថ្មី​របស់ខ្លួន ក្រោយ​រយៈពេល Warm Up យ៉ាង​ឆាប់រហ័ស វា​នឹង​បង្ហាញខ្លួន​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន​នៅលើ​ទីផ្សារ​ហើយ​! គ្រាន់តែ​យើងខ្ញុំ​មិនទាន់​ដឹងថា​វា​នឹងត្រូវ​មកដល់​ទីផ្សារ​កម្ពុជា​ប៉ុន្មាន​ប្រភេទ​នោះទេ​! ពិតជា​ចង់ឃើញ​ខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ​! ចង់បាន​មូ​យ​ដែរ គ្រាន់ Zoom មើល​ភព​ផ្សេងៗ​ដែល​មិនអាច​មើល​ឃើញនឹងភ្នែក​បាន ជាពិសេស Zoom មើល​មនុស្ស​ដែល​យើង​លួច​ស្រលាញ់ មិន​ហ៊ាន​សារភាព ហេ​ហេ​ហេ​ហេ (​និយាយ​លេង​ទេ​បងប្អូន​)!៕