ក្រុមការងារ OPPO Photography Academy បានបង្ហាញ​នូវ​សិល្ប​:​នៃ​ការថតរូប​នៅក្នុង​តំបន់​ប្រាសាទបុរាណ​ខ្មែរ​

បច្ចេកវិទ្យា
0
308
​បន្ទាប់ពី​ដំណើរ​ផ្សងព្រេង​ស្វែងរក​នូវ​រូបភាព​ដ៏​អស្ចារ្យ របស់​ក្រុមការងារ OPPO Photography Academy បានបញ្ចប់​ទៅដោយ​ភាពជោគជ័យ ដែល​ក្នុងនោះ​ពូកគេ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា ជាមួយនឹង​ទិដ្ឋភាព​ប្លែក​ភ្នែក​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​សម្រស់​ធម្មជាតិ​សុទ្ធសាធ ហាក់ដូចជា​ការផ្លាស់ប្តូ​រ​បរិយាកាស​ពី​ទីក្រុង​មួយរយៈ​ដែរ និង អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត គឺ​ពួកគេ​បាន​ផ្តិត​យក​រូបភាព​ដ៏​ល្អ​ឯក​ជាច្រើន​សន្លឹក​ដែល​ទាក់ទង​ទៅនឹង​ចំណុច​ទាំងបី ដែល​ពួកគេ​ធ្លាប់បាន​បង្ហើប​ជា​សាធារណៈ​រួមមាន​រូបភាព​នៃ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ សម្រាស់​ធម្មជាតិ និង ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ដាច់ស្រយាល ដែលមាន​អក្សរ​កាត់​ថា TEP (Temple, Environmental, People) ។ ​រូបភាព​បីសន្លឹក​ដែល​ក្រុមការងារ OPPO Photography Academy បាន​បញ្ចេញ​នៅពេលនេះ​លឺថា​ជា​ស្នាដៃ​របស់ លោក គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញ​ថតរូប​បែប​សិល្បៈ​ច្នៃប្រឌិត និង អ្នកជំនាញ​ថតរូប​ពីរ​នាក់​ទៀត ដែល​សហការគ្នាជាមួយ​នឹង​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​។   ​អ្នកជំនាញ​ថតរូប​ទាំងបី​បាន បង្រៀន​ពី​ការថតរូប​ដោយ​ទូរស័ព្ទ​ទំនើប OPPO Reno និង​ថតរូប​ដោយ​កាមេរ៉ា​ធម្មតា​ផងដែរ​ទៅដល់​ក្រុម​តារា​តំណាង​ទូរស័ព្ទ OPPO និង អ្នកចូលរួម​ផ្សេងទៀត​។ ពួកគេ​បាន​ទៅដល់​តំបន់​ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើង​ភ្នំ​បាក់​ខែង និង ទៅកាន់​ដៃទន្លេ​សាប​ស្រុក​កំពង់​ភ្លុក​ជាដើម ដើម្បី​ផ្តិត​យក​រូបភាព​ពិត​ជាក់ស្តែង ប្រកបដោយ​ទេពកោសល្យ​ច្នៃប្រឌិត​ខ្ពស់​មក​បង្ហាញ​ជា​សាធារណៈ ថា​កូន​ខ្មែរ​អាចធ្វើ​បាន និង អាចធ្វើ​បានល្អ​ទៀតផង គួរ​ជាទី​មោទកភាព​។ តាមរយៈ​រូបភាព​បឋម​បីសន្លឹក​នេះ វា​ពិតជា​បាន​ចូលរួមចំណែក​អន្ទង​ចិត្ត​កូន​ខ្មែរ​យើង​ឲ្យ​កាន់តែ​ស្រលាញ់​វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់​ដ៏​ល្អ​ផូ​ផង់​ដែល​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​យើង​កាន់តែខ្លាំង​ថែមទៀត​។ ដូច​អ្វីដែល​ក្រុមហ៊ុន OPPO ធ្លាប់បាន​លើកឡើង​មែន គឺ​ពួកគេ​នឹងចូលរួម​ចំណែក​តូច​មួយ​ក្នុងការ​ផ្សព្វផ្សាយ​រូបភាព​វប្បធម៌​ខ្មែរ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ទាំង​នៅក្នុង​ស្រុក និង នៅលើ​ឆាក​អន្តរជាតិ ឲ្យ​ទាល់តែ​បាន​តាមរយៈ​សមាគម​ផ្លូវការ OPPO Photography Academy មួយ​នេះ​! ​ម្យ៉ាងវិញទៀត​សមាគម​នេះ​គឺមាន​សុទិដ្ឋិនិយម មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ស្នាដៃ​អ្នកជំនាញ​ថតរូប​កម្ពុជា​ប៉ុណ្ណោះ​ទេ ពួកគេ​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ស្រលាញ់​ការថតរូប មាន​ឆន្ទៈ​ថតរូប​ពិតប្រាកដ ដើម្បី​ទទួលបាន​ឱកាស​ផ្សព្វផ្សាយ​រូបថត​ដែលជា​ស្នាដៃ​របស់​ពួកគេ​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ ដូច្នេះ​បងប្អូន​ដែល​ចូលចិត្ត​ថតរូប​នៅចាំ​អី​ទៀត​ចូលទៅ​កាន់ Page ផ្លូវការ​នេះ​ទាំងអស់គ្នា​ទៅ ដើម្បី ទ​ទូល​បាន​ចំណេះដឹង និង បទពិសោធន៍​ថ្មីៗ​បន្ថែម​ពី​ក្រុម​អ្នកជំនាញ​ថតរូប​មួយ​នេះ https://www.facebook.com/oppoacademykh/