តារា​សម្តែង​ហុងកុង Jacqueline Wong ប្រឈម​នឹង​ការ​ក្ស័យ​ធន់​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​ត្រីកោណ​ជាមួយ​លោក Andy Hui

សិល្បៈកម្សាន្ត
0
551
​តារា​សម្តែង​ហុងកុង នាង Jacqueline Wong នឹងត្រូវ​បង់ប្រាក់​ថ្លៃ​ខូចខាត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​របស់​នាង​ជាមួយ​តារា​សម្តែង​រៀបការ​រួច គឺ​លោក Andy Hui ។ ​កាសែត Oriental Daily News បាន​រាយការណ៍​ថា ក្រោយ​ការផ្សព្វផ្សាយ និង​ការផ្សាយពាណិជ្ជកម្ម​រប​ស់​តារា​ស្រី​អាប់ឱន​កិត្តិយស​ម្នាក់នេះ លែង​ចាក់ផ្សាយ​ទៀត​នោះ ក្រុមហ៊ុន​ជាច្រើន ទំនងជា​ប្តឹង​ទាមទារ​សំណង​១០​លាន​ដុល្លារ​ហុងកុង​ពី​នាង Wong​សម្រាប់​ការបំពាន​កុងត្រា​របស់​នាង​។​ ​ខណៈពេល​នោះដែរ ទូរទស្សន៍ TVB ត្រូវ​បង្ខំចិត្ត​ផងដែរ​ក្នុងការ​ចំណាយលុយ​យ៉ាងច្រើន ដើម្បី​ថត​ឡើងវិញ និង​ចាក់ផ្សាយ​ឡើងវិញ​នូវ​ខ្សែភាពយន្ត “Forensic Heroes IV and Finding Her Voice ” បន្ទាប់ពី​មានរឿង​អាស្រូវ​ស្នេហា​ត្រីកោណ​នេះ​។​ ​ព័ត៌មាន​កម្សាន្ត​ជាច្រើន បាន​រាយការណ៍​ថា បណ្តាញ​ផ្សព្វផ្សាយ​មួយ​នេះ បានទាមទារ​ប្រាក់​ពី​អតីត​បេក្ខភាព​បវរកញ្ញា​ហុងកុង​ម្នាក់នេះ នូវ​ទឹកប្រាក់​៣០​លាន​ដុល្លារ​ហុងកុង ជា​ថ្លៃ​ខូចខាត ថ្វីត្បិតតែ​ប្រធាន​ប្រតិបត្តិ TVB លោក Virginia Lok បានធ្វើការ​ច្រានចោល​អំណះអំណាង​មួយ​នេះ​ក៏ដោយ​។​ ​សេចក្តីរាយការណ៍​ផ្សេងទៀត បាន​អះអាងថា នាង Wong អាច​នឹងដាក់​ពាក្យសុំ​ក្ស័យ​ធន់ បើសិនជា​នាង​គ្មាន​លុយ​គ្រប់គ្រាន់​ដើម្បី​សង​ថ្លៃ​ខូចខាត​ទាំងនេះ​ទេនោះ​។​ ​សូមបញ្ជាក់ថា កាលពី​ខែ​មុន បណ្តាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​តារា​សម្តែង​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ ដែល​បាន​រត់គេច​ទៅកាន់​សហរដ្ឋអាមេរិក ក្រោយ​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​លោក Hui ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹង​កាលពី​ខែមេសា​។​ ​ភ្លាមៗ​នោះ​ក្រោយ​វីដេអូ​ឃើញ​អ្នក​ទាំង​២​ថើប​គ្នា និង​បបោសអង្អែល​គ្នា​នៅ​ពួក​ខាងក្រោយ​រថយន្ត ផ្ទុះ​តាម​អន​ឡាញ លោក Hui​បានធ្វើ​សន្និសីទកាសែត ជា​កន្លែង​ដែល​លោក​ស្រក់​ទឹកភ្នែក និង​បានធ្វើការ​សុំទោស​ចំពោះ​ទង្វើរ​របស់លោក​៕