តារា​សម្តែង​ស្រី​កូរ៉េ Suzy បកស្រាយ​រឿងអាស្រូវ​ផ្លូវភេទ

សិល្បៈកម្សាន្ត
0
899
​កាលពី​ថ្ងៃទី​១៣ ខែមិថុនា តុលាការ Seoul Southern District បានចេញ​សាលក្រម​សម្រេច​ឈរ​ខាងដើម​បណ្តឹង​គឺ​លោក Lee​ដែលជា​ប្រធាន​ប្រតិបត្តិការ​របស់​ផលិតកម្ម Once Picture និង​បាន​បញ្ជា​ឲ្យ​នាង Suzy និង​ចុងចោទ​២​នាក់​ទៀត បង់ថ្លៃ​ខូចខាត​២​លាន​វ៉ុ​ន ដែល​ស្មើនឹង​១៦.៩០០​ដុល្លារ ។​ គួរ​ឲ្យ​ដឹងថា នាង Suzy​បាន​ជាប់ផុង​ទៅក្នុង​បញ្ហា​ជាមួយ​ផលិតកម្ម Once Picture កាលពី​ខែឧសភា ឆ្នាំមុន ពេលដែល​នាង​ដាក់ឈ្មោះ​ផលិតកម្ម​នេះ នៅលើ​ព័ត៌មាន​សង្គម​ដើម្បី​ស្រាយ​ចម្ងល់​ករណី​ចោទប្រកាន់​របស់​តារា YouTube​គឺ​លោក Yang Ye Won ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយមក គេ​រកឃើញថា ផលិតកម្ម Once Picture មិនមែន​ការជាប់​ពាក់ព័ន្ធ​អ្វី​នោះឡើយ​។​ ​ផលិតកម្ម Once Picture បាន​បញ្ជាក់ថា វា​ប្រហែលជា​ពួកគេ​មិនមាន​ចេតនា​នោះទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​មួយចំណែក​លើ​ផលប៉ះពាល់​ខ្លាំង នៅក្នុង​បណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​វ៉ុ​ន ស្មើនឹង​៨៤.៥០០​ដុល្លារ ពី​នាង Suzy និង​បុគ្គល​២​នាក់​ទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បណ្តឹង​រដ្ឋាភិបាល ។ នាង Suzy​បាន​និយាយថា នាង​ចង់​សុំទោស​ដល់​ផលិតកម្ម ប៉ុន្តែ​ដោយសារតែ​ពួកគេ​បដិសេធន៍​មិន​ព្រម​ទទួលយក​ការសុំ​ទោស​របស់​នាង និង​ស្នើសុំ​និយាយ​ជាមួយ​មេធាវី​របស់​នាង​ជំនួស​វិញ​នោះ នាង​ក៏បាន​សុំទោស​តាម​ព័ត៌មាន​សង្គម​។​ ​មេធាវី​របស់​នាង Suzy បាន​និយាយថា ថ្វីត្បិតតែ​ពួកយើង​យល់ឃើញថា ត្រូវតែ​ទទួលខុសត្រូវ​យ៉ាងណាក្តី តែ​ការសង​ថ្លៃ​ជំងឺ​ចិត្ត គឺជា​រឿង​ខុសប្លែកគ្នា​។ យើង​សង្ឃឹមថា នេះ​នឹង​ក្លាយជា​គំរូ​មួយ​ដើម្បី​កម្រិត​សេរីភាព​និយាយស្តី​របស់​តារា​ល្បី ។ យើង​យល់ឃើញថា វា​ពិបាក​ណាស់​ក្នុងការ​ផ្តល់​សំណង​ជំងឺ​ចិត្តជា​សាច់ប្រាក់​។​ ​សូមបញ្ជាក់ថា លោក Yang Ye Won បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ YouTube ដោយ​អះអាងថា នាង Suzy​ត្រូវបាន​គេ​បំពាន​ផ្លូវភេទ ក្រោយ​ដាក់​ពាក្យសុំ​ធ្វើ​ការងារ​ជាតា​រា​ម៉ូ​ដែល​ក្រៅ​ម៉ោង​៕ ​