OPPO Reno 60X នឹងធ្វើ​ឲ្យ​កក្រើក​នៅ​កម្ពុជា​នៅ​ថ្ងៃស្អែក​នេះហើយ​!

បច្ចេកវិទ្យា
0
286
អ្វីដែល​ជាការ​ទន្ទឹងរង់ចាំ​របស់​ប្រិយមិត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា នៅ​ទីបំផុត​តួឯក​ខាង Zoom កប់​ពពក ដែលមាន​ឈ្មោះថា 60X Digital Zoom របស់ OPPO Reno 10X បានប្រកាស​បង្ហាញខ្លួន​ហើយ តាមរយៈ Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​មិញ​នេះ ដោយ Page នេះ​បាន​បង្ហោះ​រូបភាព​៣​សន្លឹក​ជាប់​គ្នា រយៈពេល​បី​ថ្ងៃ​ដោយ​ការរាប់​ថយក្រោយ​(Count Down)​របស់ខ្លួន​ឈានទៅរក​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ ឬ Launching Event នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នេះហើយ នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ Sofitel Phnom Penh ផងដែរ​។ ​កន្លងមក​មាន Fan ជាច្រើន​បាន​សួរ​សំណួរ​ថា​ពេលណា OPPO Reno 10X Hybrid Zoom ដែលជា​ស្មា​ត​ហ្វូ​ន​លំដាប់​កប់​ស៊េរី​នេះ នឹង​មក​បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​តែងតែ​ចង់ដឹង​ពី​តម្លៃ​លក់​ចេញ​នៃ​ម៉ូ​ឌែ​ល​នេះ​ផងដែរ​។ ន​ណា​មិន​ល្បី និង ន​ណា​មិន​ស្រលាញ់ OPPO Reno 10X Hybrid Zoom បើ​សមត្ថភាព​របស់​វា​ខ្លាំង​ប៉ុណ្ណឹង​ទៅហើយនោះ ។ អី​ញ្ចឹ​ង​តើ​បានជា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន OPPO បានបង្ហាញ​វីដេអូ និង រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់ OPPO Series ជាពិសេស​គឺ​បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនជា​រឿង​ធម្មតា​ទេ​ណា​បងប្អូន វា​អាច Zoom យក​អាគារ​វឌ្ឍនៈ ដែល​ខ្ពស់កប់ពពក​ឡើង​ច្បាស់​តែម្តង​!​។​ បើ​យោងតាម​ព័ត៌មាន​បែកធ្លាយ​បរទេស​កន្លងមក​ថា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន OPPO នេះ​អាចមាន​ពីរ ទៅ​បី ប្រភេទ​ឯណោះ គ្រាន់តែ​ម៉ូ​ឌែ​ល​ដែល​ត្រូវ​បំពាក់​បច្ចេកវិទ្យា 60X Digital Zoom នោះ​មានតែ​ក្នុង​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត​លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន OPPO Reno 10X Hybrid Zoom មាន Len កាមេរ៉ា 3 គ្រាប់​នៅ​ផ្នែក​ខាងក្រោយ ដូចជា Len លើ​កាមេរ៉ា​ទំហំ 48MP ជា​កាមេរ៉ា​មេ +13MP ដែលជា Len​កាមេរ៉ា​ប្រភេទ​Telephoto+8MP សម្រាប់​ជំនួយ​លើ​ការថតរូប​ជា​លក្ខណៈ Ultra-Wide Angle បន្ថែមទៀត ចំណែកឯ Len ប្រភេទ Periscope អាចធ្វើ​ការ Zoom បាន​ដល់​ទៅ 10 ដងនោះ ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផងដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ កាន់តែ Zoom កាន់តែច្បាស់ ដូច្នេះ​កាន់តែ​លែងមាន​បញ្ហា​ទៀតហើយ​លើ​ការ Zoom សម្រាប់​បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ។ ដូច្នេះ​បើសិន​លោកអ្នក​ចង់​ជ្រាប​ច្បាស់​ពី​សមត្ថភាព​របស់ OPPO Reno Series និង តម្លៃពិត​ប្រាកដ​ប៉ុន្មាន​នោះ លោកអ្នក​អាច​តាមដាន​ទស្សនាការ Live ផ្ទាល់​របស់ Facebook Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ស្អែ​ក្នុង​កម្មវិធី OPPO Reno Launching Event តាមរយៈ​តំណរ​ភ្ជាប់​នេះ https://www.facebook.com/OPPOCAMBODIA/ ៕