បាញ់សម្លាប់​មិត្តស្រី​ខ្លួនឯង​ព្រោះតែ​ប្រចណ្ឌ​ដោយ​ប្រើ​វិធី​លេង​ហ្គេម​បង្វិល​កង់​

ព្រឹត្តិការណ៍ថ្មីៗ
0
269
ការសម្លាប់​មនុស្ស​ដោយ​ការលេង​ហ្គេម​បង្វិល​កង់ មិនមែនជា​រឿងរ៉ាវ​ថ្មីថ្មោង​លើកដំបូង​នោះទេ​នៅក្នុង​ប្រទេស​ថៃ​។ ឧក្រិដ្ឋកម្ម​កំបាំងមុខ​ដ៏​គួរ​ឲ្យ​រន្ធត់ ឬ​ឧប្បត្តិហេតុ​សោកនាដកម្ម កម្រ​នឹង​ចាត់ទុកថា​ជា​ឧប្បត្តិហេតុ​ខ្លាំងណាស់​។ ក្រុមនគរបាល​ថៃ មានជំនឿថា អំណះអំណាងរ​បស់ជនស​ង្ស័​យ គឺ​គ្មាន​ហេតុផល​នោះទេ វា​គឺជា​ការ​កុ​ហស​ដើម្បី​បំភ្លៃ​ការពិត តែ​វា​គឺជា​ឃាតកម្ម​ដែលមាន​ការគ្រោង​ទុកជាមុន​។​ ​ការស្លាប់​របស់​ក្មេងស្រី​ថៃ​ដ៏​ស្រស់​សោភា​ម្នាក់ មានរឿង​រ៉ាវ​បង្កប់​ជាច្រើន ដែល​វា​គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ឃោ​ឃៅ​បំផុត និង​ជា​អំពើ​មួយ​កើតចេញពី​ការស្រលាញ់ ការ​ស្អប់ ការ​ប្រចណ្ឌ ការសេប​គ្រឿង​ស្រវឹង គ្រឿងញៀន និង​ការ​ខូចចិត្ត​។ មាននូវ​អាវុធ​ជាង​១១​លាន​ដើម នៅក្នុង​ប្រទេស​ថៃ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ថៃ ប៉ុន្តែ​ជនបរទេស ត្រូវបាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​កាន់​អាវុធ​នោះទេ​។​ ​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​មិត្តស្រី​ដ៏​ស្រស់​សោភា​របស់គាត់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​លេង​ហ្គេម​បង្វិល​កង់​សម្លាប់​មនុស្ស​របស់​រុស្ស៊ី កាលពី​សប្តាហ៍​មុន ដោយមាន​បង់​២​គ្រាប់​ដាក់​ក្នុង​កាំភ្លើង​កាណុង​០.៣៨​មី​លី​ម៉ែត្រ​។ មិត្តស្រី​វ័យ​២២​ឆ្នាំ បាន​ស្លាប់​នៅ​ការបាញ់​លើក​ទី​៣​។ សោកនាដកម្ម​នេះ បង្កឡើង​ដោយសារតែ​សេប​គ្រឿង​ស្រវឹង និង​ភាព​ងប់​ង​ល់​នឹង​ស្នេហារ ឬ​អាច​បណ្តាលមកពី​ការ​ប៉ុន​ប៉ុង​សម្លាប់​ពី​មិត្ត​ប្រុស​វ័យ​៣០​ឆ្នាំ​របស់​នាង ដែល​បច្ចុប្បន្ន កំពុងស្ថិត​ក្រោម​ការឃុំ​ឃាំង​នៅ​ទីក្រុង Khon Kaen ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ បុរស​ជាប់ចោទ​ម្នាក់នេះ​នៅតែ​រឹង​រួស​ដដែល ដោយ បដិសេធន៍​មិន​ព្រម​ផ្តល់​ភស្តុតាង​ផ្លូវការ​ដល់​ក្រុមនគរបាល​នោះទេ​។ លោក​បាន​និយាយ​សារភាពថា លោក​កើតមាន​ជម្លោះ​ប្រចណ្ឌ​ជាមួយនឹង​មិត្តស្រី​របស់គាត់ ដែល​ក្តី​ប្រចណ្ឌ​នេះ ផ្តើមឡើង​ដោយសារតែ​ការសេប​គ្រឿង​ស្រវឹង និង​ភាព​ងប់​ង​ល់​ស្រលាញ់​នាង​ខ្លាំងពេក​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមនគរបាល មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ ដើម្បី​ចោទប្រកាន់​បុរស​ម្នាក់នេះ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន លើ​មិត្តស្រី​វ័យ​២២​ឆ្នាំ​របស់គាត់​។ ចំណែកឯ​ស្ត្រី​ជនជាតិ​ថៃ​វ័យ​២៦​ឆ្នាំ​ម្នាក់ទៀត បាន​ជួយ​គាត់​បិទបាំង​សាកសព ផងដែរ ក្រោយ​ជនសង្ស័យ​ទាំង​២​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​ដូចៗ​គ្នា​៕​