អាមេរិក​រៀបចំ​សមរភូមិ​វាយកម្ទេច​ទៅលើ​ច្រក​មាត់ទ្វា​ផ្ទះ​អ៊ីរ៉ង់ ចំពេល​ដែល​ភាព​តានតឹង​ឡើងក​ម្តៅ​ខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
282
​គេហទំព័រ Task and Purpose បាន​សរសេរ​នៅ​ថ្ងៃទី​៤ មិថុនា​នេះ​ថា កងទ័ពជើងទឹក​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក និង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​សហរដ្ឋអាមេរិក ដែល​ត្រូវ​ដាក់ពង្រាយ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ប្រឆាំង​អ៊ីរ៉ង់ បានធ្វើ​សមយុទ្ធ​នៅ​ជិត​អ៊ីរ៉ង់​កាលពី​ចុង​សប្តាហ៍ ចំពេល​ដែល​ភាព​តានតឹង​នៅតែ​ឡើងក​ម្តៅ​។​ ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដាក់ពង្រាយ​ក​ង​ទ័ព និង​គ្រឿង​សព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់​ទៅកាន់​តំបន់​បញ្ជាការ​កណ្តាលរ​បស់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់ ដែល​បាន​បង្ហាញថា អ៊ីរ៉ង់​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​។​ ​លោក​វរសេនីយ៍ Michael Gilday ថ្មីៗ​នេះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​ថា ការដឹកនាំ​របស់​អ៊ីរ៉ង់​បានធ្វើឱ្យ​មានការ​គំរាមកំហែង​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការផ្លាស់ប្តូរ​ឥរិយាបថ​កម្លាំង​របស់​ខ្លួន​។​ ​លើសពីនេះ​ទៀត​មានការ​វាយប្រហារ​ជាច្រើន​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​រួមមាន​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​ទឹកដី​អារ៉ាប់​រួម ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅលើ​បំពង់​បង្ហូរ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយគ្រា​ប់​នៅក្នុង​តំបន់​បៃតង នៅ​ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​ពង្រឹង​ទស្សនៈ​របស់​យោធា​អាមេរិក​ថា អ៊ីរ៉ង់​គឺជា​ប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ទាំងនេះ​។​ ​សមយុទ្ធ​ទ្រង់ទ្រាយ​យ៉ាង​កក្រើក​មេឃ​នេះ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពី​ក្រុម​យន្តហោះ​ចម្បាំង F/A-18E Super Hornets ក្រុម​យន្តហោះ​ចម្បាំង E-2D Growlers និង​គ្រឿង​យាន​ហោះ​លើ​ផ្ទៃ​អាកាស​ជាច្រើន​ផ្សេងទៀត​មកពី​បញ្ជាការ​ទី​៧ ដែល​ភ្ជាប់​ខ្លួន​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​អា​ប្រា​ហាម លីន​ខូ​ន និង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52​។​ ​សមយុទ្ធ​នេះ​រួមមាន​ការហ្វឹកហាត់​ពី​អាកាស​ទៅ​អាកាស សមយុទ្ធ​គាំទ្រ​ផ្លូវអាកាស​បិទ​ជិត ការហ្វឹកហាត់​ឈ្លបយកការណ៍ និង​សម្របសម្រួល​ការវាយប្រហា​រ និង​ប្រតិបត្តិ​ការវាយប្រហារ​ទៅលើ​សត្រូវ​ក្លែង​។​ ​មកទល់ពេលនេះ ក្រុម​អ្នក​ប្រយុទ្ធ​ទ័ព​អាមេរិក​កំពុងស្ថិត​ក្នុងការ​ប្រុងប្រៀប​ជានិច្ច ដើម្បី​ត្រៀមកម្លាំង​វាយកម្ទេច​ក្នុង​រយៈពេល​មួយ​ប៉ព្រិចភ្នែក ក្រោយ​ការចេញ​បញ្ជា​ពី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​៕​