យន្តហោះ​ចម្បាំង​រុស្ស៊ី​ស្ទាក់ដំណើរ​យន្តហោះ​សហរដ្ឋអាមេរិក ដែល​ហោះ​ពីលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

ព្រឹត្តិការណ៍ថ្មីៗ
0
314
​សារព័ត៌មាន CNN នៅ​ថ្ងៃទី​៥ មិថុនា​នេះ​បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​បាន​ស្ទាក់ដំណើរ​យន្តហោះ​សហរដ្ឋអាមេរិក ដែល​ហោះ​នៅ​ពីលើ​តំបន់​អន្តរជាតិ​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ចំនួន ៣​លើក ក្នុង​រយៈពេល​ត្រឹមតែ ៣​ម៉ោង​តែប៉ុណ្ណោះ​។ នេះ​បើតាម​កង​នាវាចម្បាំង​ទី​៦ របស់​សហរដ្ឋអាមេរិក​។​ ​កង​នាវាចម្បាំង​ទី​៦ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ យន្តហោះ P-8A Poseidon របស់​អាមេរិក ដែល​ហោះ​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ត្រូវបាន​ស្ទាក់ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-35 ដង​ក្នុង​រយៈពេល ១៧៥​នាទី​»​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា «​លើក​ទី​ពីរ​នៃ​អន្តរ​កម្ម​ទាំងបី​នេះ​ត្រូវបាន​កំណត់ថា​មិនមាន​សុវត្ថិភាព​ដោយសារ​យន្តហោះ​រុស្ស៊ី​កំពុង​ឆ្លងកាត់​ក្នុង​ល្បឿន​ខ្ពស់​ដោយផ្ទាល់​នៅ​ពីមុខ​យន្តហោះ ដែល​ធ្វើ​បេសកកម្ម ដែល​នេះ​ធ្វើ​ឲ្យ​ក្រុម​អាកាសយានិក​របស់​យើង​ស្ថិតក្នុង​ហានិភ័យ​»​។​ ​សេចក្តីថ្លែងការណ៍​បន្ត​ថា យន្តហោះ​អាមេរិក​កំពុង​រក្សា​នូវ​ស្តង់ដារ​អន្តរជាតិ ហើយ​មិនបាន​បង្កហេតុ​លើ​សកម្មភាព​រុស្ស៊ី​នោះទេ​»​។​ ​កង​នាវាចម្បាំង​ទី​៦ បានសរសេរថា «​ខណៈដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​កំពុង​ប្រតិបត្តិការ​លើ​ដែនអាកាស​អន្តរជាតិ អន្តរ​កម្ម​នោះ​គ្មាន​ទំនួល​ខុសត្រូវ​នោះទេ​។ យើង​រំពឹងថា ពួកគេ​នឹង​ប្រព្រឹត្ត​ទៅតាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​រារាំង​នូវ​ឧបត្តិហេតុ​»​។   សំណេរ​បន្តថា សកម្មភាព​គ្មាន​សុវត្ថិភាព​បង្កើន​នូវ​ហា​នី​ភ័យ​នៃ​ការវិនិច្ឆ័យ​ខុស និង​ការប៉ះទង្គិច​នៅ​ពាក់កណ្តាល​អាកាស​ដ៏​ធ្ងន់ធ្ងរ​។​ ​កាលពី​ខែ​មុន យន្តហោះ​ចម្បាំង​ប៉​បាំង​កាយ​សហរដ្ឋអាមេរិក F-22 បាន​ស្ទាក់ដំណើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​បួន​គ្រឿង​និង​យន្ដហោះ​ចម្បាំង SU-35 រុស្ស៊ី​ពីរ​គ្រឿង​នៅលើ​ដែនអាកាស​អន្តរជាតិ នៅ​ឆ្នេរសមុទ្រ​អា​ឡា​ស្កា​។ ការហោះហើរ​របស់​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ត្រូវបាន​មើលឃើញ​ដោយ​ក្រុមមន្ត្រី​យោធា​អាមេរិក​ថា គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ម៉ូស្គូ ដើម្បី​ហ្វឹកហាត់​យោធា​របស់ខ្លួន​សម្រាប់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ខណៈដែល​ពួកគេ​កំពុង​បញ្ជូន​សារ​អំពី​អនុភាព​របស់ខ្លួន​ទៅកាន់​ពួក​សត្រូវ​៕​