Jotun ផ្ដល់​ជម្រើស​ពណ៌​ថ្មី​រហូត 12 ពណ៌​សម្រាប់​ឆ្នាំ 2020

ព្រឹត្តិការណ៍ថ្មីៗ
0
279
​ រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុន​ថ្នាំលាប​មកពី​ប្រទេស​ន័​រ​វែ​ស Jotun បានរៀបចំ​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្នាំលាប​ថ្មី Majestic True Beauty មាន​គុណភាព​ខ្ពស់ សម្រាប់​លាប​ផ្ទៃ​ខាងក្នុង​ដែល​នឹង​ជួយ​បន្ថែម​សោភ័ណភាព​ដល់​គេហដ្ឋាន និង​គម្រោង​អគារ​ឲ្យ​កាន់តែ​ស្រស់ស្អាត​។ ​ថ្នាំលាប​នេះ ត្រូវបាន​ក្រុមហ៊ុន​ផ្ដោត​សំខាន់​ទៅលើ​ផ្ទៃ​ជញ្ជាំង​ផ្នែក​ខាងក្នុង ដែល​ស្របទៅតាម​ពណ៌​ដែល​នឹង​ពេញនិយម​នៅ​ឆ្នាំ 2020 ខាងមុខ ជាមួយ​ជម្រើស​ពណ៌​ថ្មី​រហូតដល់ 12 ពណ៌ ស្រប​ពេលដែល Jotun យល់ឃើញថា​គេហដ្ឋាន​ស្រស់ស្អាត​ជា​ប្រភព​នៃ​មោទនភាព និង​ជាទី​កន្លែង​ដែល​ផ្ដល់នូវ​ផាសុកភាព​បំផុត​សម្រាប់​ការរស់នៅ​។ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ខាងលើ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Jotun ប្រចាំ​ប្រទេស​កម្ពុជា លោក Svein Johan Stub បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ តាមរយៈ​ផលិតផល​ថ្នាំលាប Majestic True Beauty ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ផ្ដល់​ឲ្យ​ម្ចាស់ផ្ទះ​នូវ​ពណ៌​ដ៏​ស្រស់ស្អាត និង​អាច​ប្រើ​បានយូរ​អង្វែង​គួរ​ជាទី​គាប់ចិត្ត​។​ ​លោក Svein Johan Stub បន្តថា​៖ សព្វថ្ងៃនេះ ម្ចាស់ផ្ទះ​ដែល​ឆ្លាត​វៃ គឺមាន​ភាពជាក់លាក់​ក្នុង​ចិត្ត​នៅពេល​ជ្រើសរើស​ពណ៌​ថ្នាំលាប​សម្រាប់​គេហដ្ឋាន​របស់ខ្លួន និង​យល់ច្បាស់​ពី​លទ្ធផល​ក្រោយពេល​បាន​ប្រើប្រាស់​។ ពីព្រោះថា​គេហដ្ឋាន​មួយ គឺ​វា​បានបង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ និង​ពី​របៀប​រស់នៅ​រប​ស់បុ​គ្គល​នោះ​ផងដែរ​។ ដូច្នេះហើយ ថ្នាំលាប Majestic True Beauty ថ្មី​របស់ Jotun ត្រូវបាន​បង្កើតឡើង ដើម្បី​លើកកម្ពស់ និង​បំពេញបន្ថែម​នូវ​ចក្ខុវិស័យ​ផ្នែក​សោភ័ណភាព​របស់​ម្ចាស់​គេហដ្ឋាន​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ឆ្នាំ​ខាងមុខ​ផងដែរ​។ សម្រាប់​ឆ្នាំ 2020 ដែល​នឹង​ខិតជិត​មកដល់​នេះ ថ្នាំ​ពណ៌​ថ្មីៗ​របស់ Jotun នឹង​ជួយ​បំផុសគំនិត​ដល់​ម្ចាស់​គេហដ្ឋាន​ឲ្យ​រកបាន​នូវ​ពណ៌​ដែល​ខ្លួន​ចូលចិត្ត និង​ពណ៌​ដែល​ពេញនិយម​ផងដែរ​។ Majestic True Beauty គឺជា​ថ្នាំលាប​មានគុណ​ខ្ពស់ សម្រាប់​លាប​ផ្ទៃ​ខាងក្នុង​ជាមួយ​ពណ៌​ស្រស់ស្អាត ឆើតឆាយ​ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​ផ្ទះ​មាន​ភាពរស់រវើក​។ នេះ​ជា​ភាព​វិជ្ជមាន​មួយ​ដែល Jotun នាំមុខគេ នៃ​បច្ចេកវិទ្យា TrueColour​។ ជញ្ជាំង​ត្រូវបាន​ការពារ​ពី​សា្ន​ម​ប្រឡាក់ និង​ងាយ​សម្អាត​គ្មាន​គូរ​ប្រដូច ដែល​នាំ​ឲ្យ​គេហដ្ឋាន​របស់លោក​អ្នក​ស្រស់ស្អាត​ស្ថិតស្ថេរ​យូរអង្វែង​។​ ​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Jotun ប្រចាំ​ប្រទេស​កម្ពុជា បាន​ពន្យល់​បន្ថែមទៀត​ថា ជា​រៀងរាល់ឆ្នាំ ប្រធាន​ផ្នែក​គ្រប់គ្រង​ពណ៌​របស់​ក្រុមហ៊ុន Jotun លោកស្រី Lisbeth Larsen និង​អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ​ផ្នែក​ពណ៌ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​សំខាន់ៗ ទូទាំង​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង​អឺរ៉ុប ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ទូលំទូលាយ​ទៅលើ​ពណ៌​ដែល​នឹង​ពេញនិយម​ក្នុងការ​រចនា និង​ការប្រើប្រាស់​ពណ៌ ព្រមទាំង​អាកប្បកិរិយា​របស់​មនុស្ស និង​សង្គម​នៅ​ពីក្រោយ​ពួកគេ​ផងដែរ​។ តាមរយៈ​ពណ៌​ថ្មី​ទាំង 12 ដែល​បង្កើតឡើង​ដោយ Jotun សម្រាប់​ឆ្នាំ 2020 ពណ៌​នីមួយៗ​នឹង​បង្ហាញ​ពី​សេចក្ដីប៉ងប្រាថ្នា​ពិសេស​នៃ​ការរស់នៅ​ក្នុងពេល​បច្ចុប្បន្ន ឬ​ចរិតលក្ខណៈ​ប្លែកៗ​របស់​មនុស្ស​។​ ​ពណ៌​ថ្មី​ទាំង 12 សម្រាប់​ឆ្នាំ 2020 រួមមាន 8546 LOCAL GREEN ​ពណ៌​ខៀវស្រងាត់ ដែល​នាំមក​នូវ​ធម្មជាតិ​នៅក្នុង​ផ្ទះ​។​ 11174 CURIOUS MIND ​ពណ៌​លឿង​ស្លេក ដែល​អាច​បត់បែន និង​មាន​ភាពចាស់ទុំ ស័ក្ដិសម​សម្រាប់​បុរស​។​ 20144 GROUNDED RED ​ពណ៌​ដី​ក្រមៅ 5489 FREE SPIRIT ​មាន​តុល្យ​ភាពល្អ​រវាង​ពណ៌​ខៀវ និង​បៃតង​។​ 20142 DAYDREAM ​ពណ៌​ដី​ស្រាល និង​ស្រអាប់​។​ 4863 STATEMENT BLUE ​ពណ៌​ខៀវដិត ប្លែក និង​មាន​ភាព​ច្នៃប្រឌិត​។​ 11173 HUMBLE YELLOW ​ពណ៌​ទាន់សម័យ និង​បញ្ជាក់​ពី​ការសម្រេចចិត្ត​ខ្ពស់​។​ 11175 ADVENTURE ​ពណ៌​ដី​ដិត​លាយ​ជាមួយនឹង​ពណ៌​ទឹកក្រូច​ 20143 LIVELY RED ​ពណ៌​ដី​ចាស់​លាយ​ជាមួយនឹង​ពណ៌​មាស​។​ 7637 EXHALE ​ពណ៌​ស្រាល ដែល​ផ្ដល់​អារម្មណ៍​សម្រាក​លម្ហែកាយ​។​ 20145 WISDOM ​ពណ៌​ស្រា​ទំពាំងបាយជូរ​ក្រហម ស្ងប់ស្ងាត់ ប៉ុន្តែ​មាន​ឥទ្ធិពល​។​ 5490 SERENE BLUE ​ស្រស់​ឆើតឆាយ និង​ស្ងប់ស្ងាត់ ដូច​ទៅនឹង​ផ្ទៃសមុទ្រ​។ ​អំពី Jotun ៖ ​ក្រុមហ៊ុន Jotun ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1926 នៅ Sandefjord ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ន័​រ​វែ​ស Jotun គឺជា​ក្រុមហ៊ុន​ថ្នាំលាប​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ដែលមាន​ក្រុមហ៊ុន​នៅ​ជាង 100 ប្រទេស​ជុំវិញ​ពិភពលោក​។ ជាមួយនឹង​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​ពណ៌ Jotun ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភាពស្រស់ស្អាត ការការពារ និង​ភាព​ធន់​នៃ​ថ្នាំលាប​ដែល​បាន​ផ្តល់ជូន ។ ដូច្នេះហើយ​បានជា​វា​បាន​ក្លាយទៅជា​ម៉ាក​ថ្នាំលាប​នៃ​ជម្រើស​សម្រាប់​អគារ​សំខាន់ៗ​ជាច្រើន​របស់​ពិភពលោក​។ ជាច្រើន​ឆ្នាំ​មកហើយ​ដែល Jotun បាន​លាប​អគារ Eiffel Tower អគារ​ភ្លោះ Petronas Tower អគារ Burj Khalifa និង​អគារ​ជាច្រើន​ដ៏ទៃទៀត​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​នេះ (​ដោយ​ធម្មជាតិ និង ដោយ​ឈ្មោះ​នៅក្នុង​ទេវ​កថា Norse jötunn គឺជា​ពូជ​របស់​មហា​យក្ស​មួយ​) ក្រុមហ៊ុន​នេះ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​ការច្នៃប្រឌិត​របស់​ន័​រ​វែ​ស និង​មាន​តួនាទី​ឈានមុខ​គេ​នៅក្នុង​ការ​រចនា​និង​ព្រឹត្តិការណ៍​ការតាំងពិព័រណ៍​នៅ​ទូទាំង​ពិភពលោក​៕