តារាចម្រៀង​ស្រី​កូរ៉េ Solbi គិត​ប្រុង​ធ្វើអត្តឃាត​ដោយសារ​រឿងអាស្រូវ​នៅក្នុង​វីដេអូ​សិច​

សិល្បៈកម្សាន្ត
0
1706
​កាលពី​ឆ្នាំ​២០០៩ នាង Solbi ដែលជា​តារាចម្រៀង និង​តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយរូប​របស់​កូរ៉េខាងត្បូង ត្រូវបាន​ពាក្យ​ច​ចាម​អារាម​ថា នាង​គឺជា​ក្មេងស្រី​នៅក្នុង​វីដេអូ​សិច ដែល​បាន​សាយភាយ​ខ្លាំង​នៅតាម​វែបសាយ​។ ក្រោយមក ទើប​គេ​ប្រកាសថា តាមពិតទៅ នាង Solbi មិនមែនជា​ក្មេងស្រី​ម្នាក់​នោះទេ ហើយ​មនុស្ស​ដែល​បានធ្វើ​ឲ្យ​សាយភាយ​ពាក្យ​ច​ចាម​អារាម​ក្លែងក្លាយ​នេះ ត្រូវបាន​គេ​ចាប់​ដាក់គុក​ផងដែរ​។​ ​នៅក្នុង​កម្មវិធី​ចាក់ផ្សាយ​ខ្សែភាពយន្ត​ឯកសារ​'Human Documentary People Is Good,' របស់​ទូរទស្សន៍ MBC កាលពីពេល​ថ្មីៗ​នេះ នាង Solbi បាន​រំឭក​ពី​ពេលវេលា​ដ៏​អាក្រក់​គួរ​ឲ្យ​ខ្លាច​របស់​នាង​។ នាង​បាន​និយាយថា “​វា​មិនមែនជា​ខ្ញុំ​នោះទេ ប៉ុន្តែ​គ្មាន​នរណា​ជឿ​ខ្ញុំ​នោះទេ​។ ខ្ញុំ​អត់​បានធ្វើ​អ្វី​ខុស​នោះទេ ប៉ុន្តែ​វា​ហាក់ដូចជា​ខ្ញុំ​ធ្វើ​រឿង​អ្វីមួយ​ខុស​អញ្ចឹង​”​។​ ​នាង​បន្តទៀតថា ម្តាយ​របស់​នាង​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារតែ​រន្ធត់ចិត្ត​ខ្លាំង​ពេក​នឹង​រឿងអាស្រូវ​មួយ​នេះ​។ នាង​ទទួលរង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំងណាស់ រហូតដល់​គិត​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​។​ ​នាង Solbi បានប្រកាស​ឲ្យ​ដឹងផង​ដែរ ពី​ការឈឺចាប់​របស់​នាង​បង្កឡើង​ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត និង​ការគិត​ប្រុង​ធ្វើអត្តឃាត​។ នាង​និយាយថា “​ខ្ញុំ​សួរ​ខ្លួនឯង​ថា វា​នឹងមិន​បញ្ហា​ទេ​ឬ បើសិនជា​ខ្ញុំ​បាត់​មុខ​ពី​លោក​នេះ​ទៅ​?” នៅពេលនោះ នាង​មិន​គិតថា ខ្លួនឯង​សំខាន់​នោះទេ​។​ ​លោក Ryu Seung Soo ដែលជា​មិត្ត​ភ័ក្ត្រ​របស់​នាង និង​ជា​តារា​សម្តែង​ប្រុស​ថៃ​នោះ បាន​និយាយ​ដែរ​ថា នៅពេលនោះ លោក​ព្រួយបារម្ភ​ខ្លាំង​ពី​នាង Solbi ខ្លាច​នាង​អាច​នឹង​គិត​ខ្លី​។ វា​គឺជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​នាង​។ លោក​គ្រាន់តែ​និយាយប្រាប់​នាង​ឲ្យ​ដកខ្លួន​ចេញពី​តំបន់​គ្រោះថ្នាក់ អស់​រយៈពេល​១​ឆ្នាំ​៕​