បុក​គេ​ហើយ អាង​បើក​រត់​….!! ទុកអោយ​ជនរងគ្រោះ​ដេកស្លាប់ យ៉ាង​អាណោច អា​ធម៌ នៅ​ចិញ្ចើមផ្លូវ​

ព្រឹត្តិការណ៍ថ្មីៗ
0
284
​តាកែវ​៖​បុរស​ម្នាក់ កំពុងតែ​ជិះ​កង់ ធ្វើដំណើរ​តាមផ្លូវ​សុខៗ ត្រូវបាន​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក មក​បុក​ប្រល័យ​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោច អា​ធម៌ នៅក្បែរ​ចិញ្ចើមផ្លូវ​។​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២០​នឹង​៤០​នាទី យប់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៨,៨៩ នៅក្នុង​ភូមិ​ភ្នំ​ខ្លែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។​ ​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជិះ​កង់​តាម​បណ្តោយ​ផ្លូវជាតិ ក្នុងទិសដៅ​ពី​ជើង ទៅ ត្បូង ស្រាប់តែ​មក ដល់​កន្លែងកើតហេតុ មាន​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បាន​បោះពួយ​មកពី​ក្រោយ​យ៉ាង​លឿន បាន​បុក​ជនរងគ្រោះ កំពុងតែ​ជិះ​កង់ ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ ចំណែក​រថយន្ត​បង្ក ឃើញ​ដូច្នេះ ក៌​បាន​បន្ថែម​ល្បឿន រត់គេចខ្លួន​បាត់ស្រមោល តែម្តង​។​ ​បើតាម​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖​សព​ជនរងគ្រោះ ឈ្មោះ ស ទូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ស្លាប់​នូវនឹងកន្លែង ចំណែកឯ រថយន្ត​បង្ករ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​ក្រោយពេល​កើតហេតុ សមត្ថ​កិ​ច្ខ​ជំនាញ នែ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ចុះទៅ​ធ្វើការ​វាស់វែង រួច ក៌​បាន ប្រគល់​សព ទៅអោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ករ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក ម្ចាស់​រថយន្ត ដើម្បី​យកមក​ទទួលទោស ទៅតាម​ផ្លូវច្បាប់​៕​ដោយ​បង​ខន​ ​