មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ ចុះ​ពិនិត្យ បន្លែ ត្រី សាច់ រកសារ​ធាតុគីមី​នឹង​អនាម័យ នៅក្នុង​ផ្សារ​តាកែវ​

ព្រឹត្តិការណ៍ថ្មីៗ
0
299
ខេត្តតាកែវ​៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួមជាមួយ​លោក អភិបាលក្រុង​ដូន​កែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​សហការគ្នា ចុះ​ពិនិត្យមើល​ការផលិត​នំ​បញ្ចុក និង​បន្លែ បង្ការ​មួយចំនួន ដើម្បី​រកមើល​សារធាតុ​គីមី និង​អនាម័យ​នៃ​ការផលិត ក្នុង​គោលបំណង​ដើម្បី​ធានា​អោយបាន​ចំពោះ​សុវត្ថិភាព​អ្នក​បរិភោគ​។​ ​ការចុះពិនិត្យ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិ​ន​នៅក្នុង​ផ្សារ​ទី​រួម​ខេ​ត្តា​ត​កែវ មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្តតាកែវ បានធ្វើការ​ពិ និត្យ និង​ធ្វើ​តេស​បឋម​ទៅលើ​នំ​បញ្ចុក បន្លែ​ជា​ប្រភេទ​ល្បោយ សរសៃ​គុយទាវ បង្អែម​លត និង​ត្រីងៀត​បបែល ។​ ​ដោយ​ក្នុង​ការចុះ​ពី​និត្យ​នោះដែរ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំ​កុ​ត្រូល​ខេត្តតាកែវ​បានអោយដឹងថា ឆ្លងកាត់​ការធ្វើ​តេស​បឋម​លើ​គ្រឿងឧបភោគ​បរិភោគ​ទាំងនោះ គឺ​មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ ត្រីងៀត​បបែល មាន​សារ​ធាតុគីមី​បូរ៉ា​ក់ ចំណែក​នំ​បញ្ចុក បន្លែ​ជា​ប្រភេទ​ល្បោយ បង្អែម​លត សរសៃ​គុយទាវ គឺ​មិនមាន​សារ​ធ​តុ​គីមី​អ្វី​ឡើយ ។​ ​លោក បាន​បន្តថា ចំពោះ ការរកឃើញ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ និង​ត្រីងៀត​បបែល​មួយចំនួន មន្ត្រី​ជំនាញ​បានធ្វើការ​ដកហូតយក​មក​រក្សាទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ធ្វើការ​បំផ្លាញចោល ។​ ​ទន្ទឹម​និង​មានការ​ចូលរួម​ចុះ​ពី​និត្យ​នោះដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បានធ្វើ​ការអប់រំ​ដល់​បងប្អូន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​តាកែវ ត្រូវ​ចូលរួម​ទាំងអស់គ្នា លក់ទំនិញ ដែលមាន​គុណភាព និង​មាន​អនាម័យ​ល្អ គ្មាន​ជាតិគីមី ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​ដែលជា​អ្នក​បរិភោគ​៕​ដោយ​បង​ខន​