នាង Rihanna ក្លាយជា​តារាចម្រៀង​មាន​ជាងគេ​ក្នុង​ពិភពលោក គ្រាន់តែ​លុយ​ដឹក​៥​កុងតឺន័រ​

សិល្បៈកម្សាន្ត
0
399
​នាង Rihanna​ដែលជា​តារាចម្រៀង និង​សម្តែង​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​តំបន់​អាមេរិក​ខាងជើង បាន​ក្លាយជា​តារាចម្រៀង​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​នាង​បាន​ផ្តួល​គូប្រជែង​ជាច្រើន​ទៀត​នៅក្នុង​ពិភព​ចម្រៀង​ប៉ុប​ដូចគ្នា ដូចជា នាង Madonna, Céline Dion និង​នាង Beyoncé ជាដើម​។​ ​យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី Forbes បាន​ឲ្យ​ដឹងថា តារាចម្រៀង​សញ្ជាតិ​បា​បា​ដូ​សវ័យ​៣១​ឆ្នាំ​ម្នាក់នេះ ដែលមាន​ឈ្មោះ​ពេញ Robyn Rihanna Fenty បានទ្រព្យ​សម្បត្តិ​៦០០​លាន​ដុល្លារ ពោលគឺ​ច្រើនជាង នាង Madonna៣០​លាន​ដុល្លារ ខណៈដែល​នាង Dion មាន​១៥០​លាន​ដុល្លារ ហើយ​នាង Beyoncé មាន​២០០​លាន​ដុល្លារ​។ ​ស្របពេល​ដែល​នាង Rihanna ល្បីល្បាញ​សម្រាប់​បទ​ចម្រៀង​ជោគជ័យ​ខ្លាំង "Umbrella," "Diamonds" និង "What's My Name?," ចម្រៀង​របស់​នាង មិនមែនជា​ប្រភព​ចំណូល​ដ៏​សំខាន់​តែមួយ​សម្រាប់​ភាពមានបាន​របស់​នាង​នោះឡើយ​។​ ​ទស្សនា​វ​ដ្តី Forbes​បាន​រាយការណ៍​ថា តាមពិតទៅ ភាគច្រើន​នៃ​ប្រាក់ចំណូល​របស់​នាង គឺ​បានមកពី​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន LVMH គឺជា​ក្រុមហ៊ុន​លក់ទំនិញ​ប្រណីត​បារាំង ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ប្រណីត​ជាច្រើន ដូចជា​ក្រុមហ៊ុន Christian Dior, Givenchy និង​ក្រុមហ៊ុន Louis Vuitton ។​ ​កាលពី​ខែ​មុន តារាចម្រៀង​ម្នាក់នេះ បាន​ទើបតែ​បើកហាង​សម្លៀកបំពាក់ Fenty​របស់​នាង​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​លើកដំបូង​គេ បាន​បង្កើត​យីហោ​អូ​រី​ជីណ​ល​ជាមួយនឹង​ក្រុមហ៊ុន LVMH ។​ ​សូមបញ្ជាក់ថា Fenty គឺជា​ហាង​ចុងក្រោយ​គេ​របស់​នាង Rihanna បន្ទាប់ពី​នាង​បាន​បើកហាង​សម្លៀកបំពាក់​ខោអាវ​ក្នុង​ស្ត្រី Savage X Fenty កាលពី​ឆ្នាំ និង​ហាង​សំអាងការ Fenty Beauty កាលពី​ឆ្នាំ​២០១៧​។​ ​យោងតាម​ការអះអាង​ពី​ទស្សនា​វ​ដ្តី Forbes បាន​ឲ្យ​ដឹង​ទៀតថា ហាង​សំអាងការ​មួយ​នេះ រកបាន​ប្រាក់ចំណូល​ប្រហែល​៥៦០​លាន​ដុល្លារ​អំឡុង​រយៈពេល​១៥​ខែ​ដំបូង ខណៈដែល​ប្រតិបត្តិការ​របស់​វា​មានតម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​៕ ​