តាមពិត​មាន​មូលហេតុ​ចឹ​ង​សោះ​បានជា ពលរដ្ឋ​អាមេរិក​ជឿថា​មាន​មនុស្ស​ក្រៅ​ភព​ពិតៗ​

សង្គមប្លែកៗ
0
434
​នៅ​សហរដ្ឋអាមេរិក មាន​អ្នក​ជឿ​លើ​មនុស្ស​ពិភព​ផ្កាយ មនុស្ស​ក្រៅ​ភព គឺ​ស្មើគ្នា​នឹង​អ្នក​ជឿ​លើ​ព្រះ​ជា​ម្ចាស់​អញ្ចឹង​ដែរ​។ ​លោកស្រី​សាស្ត្រាចារ្យ Diana Pasulka មកពី​សាកលវិទ្យាល័យ North Carolina កាលពីពេល​ថ្មីៗ​នេះ បាន​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ក្បាលមាន​ជំ​ណង​ជើង​ថា “American Cosmic” ដែល​កកូ​កកាយ​ការប្រៀបធៀប​រវាង​សាសនា និង​ជំនឿ​លើ​ថាសហោះ​។​ ​លោកស្រី បាន​និយាយថា សញ្ញាណ​ដែល​មនុស្សលោក​មិន​នៅ​ម្នាក់ឯង នៅក្នុង​ចក្រ​វា​ឡ​នេះ គឺ​ដោយសារតែ​ពួកគេ​កាន់តែ​ជឿ​លើ​អ្វីមួយ​ដូចជា​ជឿ​លើ​សាសនា ពោលគឺ ៥០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក និង​៦០​ភាគ​នៃ​ពលរដ្ឋ​វ័យក្មេង​អាមេរិក ជឿ​លើ​ជីវិត​មនុស្ស​ពិភព​ផ្កាយ គឺជា​តួលេខ​មួយ​ជិត​ស្មើនឹង​អ្នក​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ដែរ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ​នឹង​វែបសាយ Vox.com​កាលពីពេល​ថ្មីៗ​នេះ លោកស្រី Pasulka បាន​និយាយថា វិធី​មួយ​ដែល​យើង​អាចធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​សម​ហេតុ​សម​ផល គឺ​តាមរយៈ​ការប្រើប្រាស់​វិធី​ចាស់គំរិល​បំផុត ប៉ុន្តែ​គឺជា​និយមន័យ​មានមុខ​ងារ​របស់​សាសនា​ដែលមាន​ជំនឿ​លើ​អ​រូបិយ និង​អ​បិ​យ​ជំនឿ​ថា មាន​ភាវៈ​ចុះ​ពីលើ​មេឃ​។​ ​លោកស្រី​បន្តថា មាននូវ​និយមន័យ​ច្រើនណាស់​ពី​ពាក្យ​ថា​សាសនា ប៉ុន្តែ​ពាក្យ​មួយ​ស្តង់ដា​ជាងគេ​បំផុត​។​ ​វិធី​ដែល​ជឿ​លើ​ព្រះ និង​ជឿ​លើ​ជីវិត​មនុស្ស​ពិភព​ផ្កាយ ខុសគ្នា​នោះ​គឺ​នៅត្រង់ថា គំនិត​ដែល​យើង​មិន​នៅ​ម្នាក់ឯង​នោះទេ​នៅក្នុង​ចក្រ​វា​ឡ​យើង​នេះ គឺជា​អ្វីមួយ​ដែល​ត្រូវបាន​ចែករំលែក និង​ផ្សព្វផ្សាយ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​។​ ​លោកស្រី Pasulka និយាយថា យើង​មាន​សាក្សី​ដែលជា​អ្នកវិទ្យាសាស្ត្រ​ពិតប្រាកដ​ម្នាក់ ដូចជា​លោកស្រី Ellen Stofan គឺជា​អតីត​អ្នកវិទ្យាសាស្ត្រ​ដ៏​សំខាន់​មួយរូប​នៅ​អង្គការ​អវកាស NASA ដែល​ចង់​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ និង​ប្រកាស​ឲ្យ​ដឹងថា “​យើង​ចង់​ស្វែងរក​ជីវិត​ពី​ពិភព​ខាងក្រៅ​”​។ “​លោកស្រី​បាន​និយាយថា យើង​នឹង​ស្វែងរក​ជីវិត​ថ្មី យើង​នឹង​ស្វែងរក​ពិភព​ដែលមាន​ជីវិត​”៕ ​