បះសក់​ចិញ្ចឹម​ស្តេចពស់​វែក ហើយ​បង្គាប់បញ្ជារ​វា​បាន​ទៀត ប្រៀបដូចជា​ចិញ្ចឹមសត្វ​ឆ្កែ​

សង្គមប្លែកៗ
0
378
…​ក្តី​ចម្ងល់​នៅតែ​កើតមាន​នៅឡើយ​ទេ​…​ថា​តើ​ហេតុអ្វី​បានជា​មាន​មនុស្ស​ខ្លះ ពស់វែក​ចឹក​អត់​ស្លាប់ នឹង​ថែមទាំង​អាច​បញ្ជារ​ឲ្យ​ពស់វែក​ទៅជា​ស្លូត​បាន​…​។​កាលពីពេល​ថ្មីៗ​នេះ កាសែត​ឥណ្ឌូនេស៊ី​បាន​ចុះផ្សាយ ពី​បុរស​ម្នាក់​ឈ្មោះ Ice Habibi ស្ថិតនៅក្នុង​ខេត្ត​រៀវ ប្រទេស​ឥណ្ឌូនេស៊ី ចាប់​ពស់វែក ដែលមាន​ពិស​ខ្លាំង​បំផុត ហើយ​មាន​ប្រវែង​វែង​ជាងគេ នៅលើ​លោក ចំនួន​២​ក្បាល ដោយ​១​ក្បាលមាន​ប្រវែង ៣ ទៅ ៤​ម៉ែត្រ ដោយ​ដៃទទេ ហើយ​បាន​យក ទៅធ្វើជា​សត្វ​ចិញ្ចឹម​របស់ខ្លួន ក្រោយពី​ពួកវា បាន​ចូលទៅ​ចឹក អ្នកភូមិ​ម្នាក់​។​ ក្រោយមក​បុរស​ម្នាក់​នោះ បាន​ចិញ្ចឹមសត្វ ពស់វែក​ទាំង​២​ក្បាល​នោះ រហូត​ស្តាប់​តាម​បញ្ជា​របស់គាត់ ដូចជា​សត្វ​ឆ្កែ​អញ្ចឹង​ដែរ​។ បើ​ស្តាប់​តាម​ការរៀបរាប់ របស់​បុរស​នោះបាន​ប្រាប់ថា ពីដំបូង​ឡើយ ពេល​ចិញ្ចឹម​ពស់​ទាំង​២​ក្បាល​នេះ គាត់​ធ្លាប់​ត្រូវ​ពស់​ចឹក​ជា​ច្រើនដង​ផងដែរ តែ​មិន​អី​។ គាត់​បាន​បញ្ជាក់ថា ពិសពស់​វែក​ទាំង​២​នេះ សាហាវ​ណាស់ អាចធ្វើ​ឲ្យ​សត្វ​ដំរី​ដ៏​ធំ​ស្លាប់​បាន​។​ ​ជា​ចុងក្រោយ គាត់​បាន​ឆ្លើយ​មួយ​ម៉ាត់ ដើម្បី​បញ្ចប់​ចម្ងល់​របស់ មនុស្ស​ជាច្រើន​ថា ប្រសិនបើ​ពស់វែក​ចឹក គឺ គាត់​មាន​អារម្មណ៍​ថា ដូច​ស្រមោច​ខាំ​អញ្ចឹង ៕