តារា​ម៉ូដ​ដែល​បង្ហាញ​កេរ្តិ៍​ម៉ែ ប្តូរ​យក​ភាពល្បីល្បាញ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ខ្លួន​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​

សិល្បៈកម្សាន្ត
0
450
តារា​ស៊ូ​ពើ​ម៉ូ​ដែល​វៀតណាម នាង Ngoc Trinh បានធ្វើ​ឲ្យ​មានការ​ជ្រួលជ្រើម​យ៉ាងខ្លាំង ជាមួយនឹង​ការបង្ហាញ​សម្រស់​ដ៏​ស្រស់​ផូ​ផង់​របស់​នាង អំឡុង​ការដាក់​បញ្ចាំង​លើកដំបូង​នៃ​ខ្សែភាពយន្ត The Hidden Life ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត Cannes កាលពី​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅ​។​ ​ឈុត​រ៉ូ​ប​ដ៏​សិច​ស៊ី​ប្រៀប​ដូចនឹង​ឈុត​ហែល​ទឹក​ប៊ី​គី​នី​របស់​នាង Trinh បញ្ចេញ​ពី​គល់​ដល់​ចុង​ដោះ និង​ត្រកៀក​ដ៏​.​សខ្ចី​របស់​នាង បានធ្វើ​ឲ្យ​ផ្ទុះ​ព័ត៌មាន​ពី​ភាព​អង់អាច​ក្លាហាន​ដ៏​ឥត​អៀនខ្មាស់​របស់​នាង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការបញ្ចេញ​សម្រស់​ស្ទើ​តែ​គ្មាន​សម្លៀក​លើ​ខ្លួន​បែបនេះ វា​មិនមែនជា​រឿង​ថ្មីថ្មោង​នោះដែរ​របស់​តារា​ល្បី​នៅលើ​ពិភពលោក ជាក់ស្តែង​ដូចជា​តារា​សម្តែង​ជើងចាស់ Madonna និង​តារា​សម្តែង​ជំនាន់​ក្រោយ នាង Emily Ratajkowski តែងតែ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​បែបនេះ​នៅ​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​ជាច្រើន ដូចជា​កម្មវិធី Met Gala ជាដើម ប៉ុន្តែ​សម្រាប់​សម្លៀកបំពាក់​រប​ស់​នាង Trinh ច្បាស់​ណាស់​ថា នឹងត្រូវ​ព្រនង់​ពី​រដ្ឋាភិបាល​វៀតណាម​។​ ​យោងតាម​សេចក្តីរាយការណ៍​ជាច្រើន បាន​រាយការណ៍​ថា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម លោក ង្ងៀ​ន ង៉ុ​ក ធាន បានចាប់ផ្តើម​ការស៊ើបអង្កេត​ថា​តើ​វា​អាច​នាំ​ឲ្យ​មានការ​ផាកពិន័យ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ដែរ​ឬ​អត់​មកលើ​នាង Trinh សម្រាប់​ការបំពាន​លើ​ច្បាស់​សុភាវធម៌​ដ៏​តឹងរឹង​របស់​ប្រទេសមួយ​នេះ​។​ ​លោ​កង្ងៀន បាន​និយាយថា សម្លៀកបំពាក់​របស់​នា​ង គឺ​មិន​សមរម្យ និង​បណ្តាល​ឲ្យ​មាន​កំហឹង​នៅក្នុង​ចំណោម​មហាជន​វៀតណាម​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ មិន​សំខាន់​ថា​លទ្ធផល​នៃ​ករណី​មួយ​នេះ ទៅជា​យ៉ាងណា​នោះទេ នាង Trinh ដែលមាន​អ្នកដើរ​តាម​២.៣​លាន​នាក់​នៅលើ Instagram ច្បាស់​ណាស់​ថា នាង​ចំណេញ​ច្រើន​សម្រាប់​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​របស់​នាង​៕ ​