ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ TWICE ខ្លះ​ត្រូវ​បុក​ខ្លះ​ត្រូវ​ច្រាន​ដោយសារតែ​ក្រុម​អ្នកគាំទ្រ​ចោមរោម​ពួកគេ​ដូច​គោ ហ្វូង​នៅ​អាកាសយានដ្ឋាន Gimpo

សិល្បៈកម្សាន្ត
0
303
​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ TWICE បាន​វិលត្រឡប់​មកកាន់​ប្រទេស​កូរ៉េខាងត្បូង​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​តន្ត្រី​ផ្លូវការ​របស់​ពួកនាង​នៅក្នុង​ប្រទេស​ជប៉ុន​។​ ២​ក្រុម​ទៀត​របស់​តារា K-Pop ត្រូវបាន​គេ​កំណត់​ឲ្យ​ចុះចត​នៅក្នុងពេល​តែមួយ​ផងដែរ ដូចនឹង​ក្រុម​តារា​ស្រី​មួយ​នេះ ជាហេតុ​ហេតុ​ធ្វើ​ឲ្យ​ភាពវឹកវរ​កើតឡើង ដោយសារតែ​ការ​ចោមរោម​ពី​ក្រុម​អ្នកគាំទ្រ​យ៉ាងច្រើន និង​ការកកស្ទះ​ចរាចរណ៍​។​ ​ក្រុម​អ្នកគាំទ្រ​ដូច​គោ​ហ្វូង បាន​ចោម​តារាចម្រៀង​ស្រី TWICE និង​តារា K-Pop ២​ក្រុម​ទៀត នៅ​ចំណត​មកដល់​របស់​អា​កាស​យានដ្ឋាន​អន្តរជាតិ Gimpo ។​ ​ជា​អកុសល ក្រុម​តារា​ស្រី TWICE រង​សំពាធ​ខ្លាំងជាងគេ ដោយសារតែ​ការ​ប្រជ្រៀត​គ្នា​របស់​ក្រុម​អ្នកគាំទ្រ​ទាំងអស់នេះ ធ្វើ​ឲ្យ​ពួកគេ​រក​ច្រក​ដើរ​ពុំ​ចង់បាន​។​ ​សមាជិក​មួយចំនួនរ​បស់​ពួកគេ ត្រូវបាន​ក្រុម​អ្នកគាំទ្រ​បុក ជល់ ហើយ​ខ្លះទៀត ត្រូវបាន​ក្រុម​អ្នកគាំទ្រ​រុញ ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជាខ្លាំង​៕ ​