តោះ​មក​ដឹង​ពីរ​ង្វាន់​ពិសេសៗ ដែល​ក្រុមយុវជន​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Online Rule of Survival រដូវ​កាល​ទី​១​នេះ​មាន​អ្វីខ្លះ ?

បច្ចេកវិទ្យា
0
235
  Rule of Survival វា​ជា​ព្រឹត្តិការណ៍​ដ៏​កក្រើក និង ធំ​សម្បើម​នៃ​ការប្រកួត​ហ្គេម​អន​ឡាញ អស់​ជាច្រើន​សប្តាហ៍​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ក្រុមយុវជន​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​នេះ នៅ​ផ្សារ​ទំនើប AEON SENSOK ដែលមាន​ការសហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ តាំងពីដើម​កម្មវិធីរ​ហូត​ដល់​ចប់​ជាមួយនឹង​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ជាតិ​កម្ពុជា​។   ​តោះ​!!​មក​មើល​ស្នាមញញឹម​របស់​ក្រុមយុវជន​ដែលជា​ជ័យ​លេ​ភី ហ្គេម Rule of Survival និង យុវជន​ឆ្នើមៗ​ដទៃទៀត​ដែល​បានឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ពី​ការប្រកួត​ហ្គេម​អន​ឡាញ Rule of Survival ដ៏​ស្វិតស្វាញ​រដូវ​កាល​ទី​១​នេះ ដោយ​ជ័យ​លេ​ភី​លេខ​១ បាន​ទៅលើ​ក្រុមយុវជន Mister ដែល​បានទទួល​នូវ​ប្រាក់រង្វាន់ ២៥.០០០.០០០ រៀល និង ទូរស័ព្ទ​ស៊េរី​ថ្មី OPPO F11 Pro ម្នាក់​មួយគ្រឿង (​ដែលជា​ទូរស័ព្ទ​ដែលមាន​ចំនុច​ពិសេស​ជាច្រើន​ក្នុងការ​បំពេញ​ទៅតាម​ក្តី​ប្រាថ្នា​របស់​អតិថិជន​គ្រប់រូប​ដូចជា​៖ កម្លាំង​ផ្ទុក ROM128BG +RAM 6GB កាន់តែ​ងាយស្រួល​សម្រាប់ Gamers និង​មាន កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48 MP ,​កា​ម៉េ​រា​មុខ​បង្កប់ខ្លួន​ផុស​ឡើង​នៅ​ចំណុចកណ្តាល​ទំហំ 16MP +AI beauty 2.1, ថាមពល​ថ្ម​ទំហំ 4000mAh ,​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ,​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , អេក្រង់​បែប​លាត​ពេញ​ទំហំ 6.53 inch ដែលមាន​កម្រិត​បង្ហាញ FHD+ រហូតដល់​ទៅ 90.9%) ហើយ​ពួកគេ​នឹងមាន​ឱកាស​ដើម្បី​ចូលរួម​ការប្រកួត​ហ្គេម​អេ​ឡិច​ត្រូ​និ​ច កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ ។   ​ចំណែក​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​ដែលមាន​ឈ្មោះថា Warrior ដោយ​ទទួលបាន​ប្រាក់រង្វាន់​២០.០០០.០០០​រៀល និង ទូរស័ព្ទ F11 ម្នាក់​មួយគ្រឿង និង ក្រុម​លេខ​៣​បាន​ទៅលើ​ក្រុម UP ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០.០០០.០០០​រៀល និង ក្រុម​កីឡាករ​ឆ្នើម និង ក្រុម​កីឡាករ​ដែលមាន​អ្នកគាំទ្រ​ច្រើន​បំផុត សុទ្ធតែ​ទទួលបាន​ទូរស័ព្ទដៃ​ទំនើប OPPO ម្នាក់​មួយគ្រឿង​បន្ថែម​ទៀតផង​។ ទាំងនេះ​គឺជា​ឱកាស​ថ្មី​មួយ​ទៀតហើយ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​មួយចំនួន ដែល​និយម​លេង​ហ្គេម​អន​ឡាញ​តាម​អ៊ី​ន​ធើ​ណែ​ត ដោយ​មិន​ចំណាយ​ពេលវេលា​ឥតប្រយោជន៍ និង ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ថែមទៀត​ផង ប៉ុន្តែ​ទោះបីជា​បងប្អូន​យើង​និយម​លេង​ហ្គេម​យ៉ាងណាក៏ដោយ សូមកុំ​ភ្លេច​ការសិក្សា​ផង​ណា​កនយើង ហេ​ហេ​ហេ រៀន​ក៏​ពូកែ លេង​ហ្គេម​កាន់តែ​ឆ្លាត​ទៀត គឺ​អេ​ម​តែម្តង ៕   ​