សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាន​ក្លាយជា​ជំងឺមហារីក​នៅ​ហុងកុង​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
280
​កាលពីពេល​កន្លងទៅនេះ មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ទីក្រុង​នេះ​ចុះ​ចេញពី​តំណែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង បាន​ព្យួរ​ច្បាប់​ធ្វើ​បត្យាប័ន ក្រោយពី​មានការ​តវ៉ា​យ៉ាង​ហិង្សា​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​ ​អ្នករៀបចំ បាតុកម្ម អះអាងថា នឹងមាន​មនុស្ស​ច្រើនជាង​១​លាន​នាក់ ចូលរួម​ធ្វើបាតុកម្ម ហើយ​ចូលរួម​ក្នុង​ការតវ៉ា ដែល​នេះ​ជាការ​ប្រមូលផ្ដុំ​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង ជាទី​តែមួយគត់​ក្នុង​ទឹកដី​ចិន​ដែល​ការធ្វើ​បា​តុម្ម​បញ្ចេញមតិ​អាចធ្វើ​បាន​ដោយ​សេរី​។ ប៉ុន្តែ​បាតុកម្មអហិង្សា​ប្រែ​ទៅជា​ហិង្សា​វិញ​នៅពេល​យប់ ដោយ​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​យ៉ាងខ្លាំង​ក្លា​បំផុត​។​     ​ជាមួយគ្នា​នោះ​ក្រុម​ថ្នាក់ដឹកនាំ​បានសម្រេច​ចិត្ត​ផ្អាក មិន​ធ្វើកំណែទម្រង់ ច្បាប់​បត្យាប័ន ទៅ​ប្រទេស​ចិន ប្រមុខ​ដឹកនាំ​ហុងកុង មានបំណង ចង់​បន្ថយ​កំហឹង​តវ៉ា​របស់​ប្រជាជន​ហុងកុង ដើម្បី​ស្តារ​ភាពស្ងប់ស្ងាត់​ឡើងវិញ ឲ្យ​ហុងកុង​។ ប៉ុន្តែ លោកស្រី ការី ឡាំ​គិត​ខុស​ទាំងស្រុង​។ ការសម្រេចចិត្ត​ផ្អាក ដោយ​គ្មាន​កាលកំណត់ ប៉ុន្តែ មិន​លុបចោល​ទាំងស្រុង សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន មានតែ​ទៅ​ដុត​កំហឹង​បន្ថែម ផ្តល់​ថាមពល​ថ្មី ជំរុញ ឲ្យ​ប្រជាជន​ហុងកុង​កាន់តែច្រើន រឹតតែ​មានចិត្ត ចុះ​ថ្នល់ ធ្វើបាតុកម្ម​ប្រឆាំង នៅ​ថ្ងៃអាទិត្យ​។​   ​គួរ​បញ្ជាក់ដែរថា ជុំវិញ​គម្រោង​ច្បាប់​ថ្មី​នេះ មេដឹកនាំ​ហុងកុង​ធ្លាប់​បកស្រាយ​ថា ជាការ​បំពេញ​ចន្លោះ​បន្ថែម​លើ​ច្បាប់​ដែលមាន​ស្រាប់ ហើយ​មាន​គោលដៅ​បញ្ចប់​ការយក​ហុងកុង​ជា​ឋានសួគ៌​ដោយ​ឧក្រិដ្ឋជន​ដីគោក ព្រោះ​ចិន និង​ហុងកុង​មិនមែន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ពីមុនមក​ឡើយ​។ លើសពីនោះ រដ្ឋាភិបាល​ហុងកុង ក៏​ធ្លាប់​អះអាងថា អ្នក​រិះគន់​ដីគោក ឬ​ក្រុមប្រឆាំង​នៅ​ហុងកុង នឹងមិន​ត្រូវបានធ្វើ​បត្យាប័ន​ឡើយ​។ គម្រោង​ធ្វើ​បត្យាប័ន​នេះ ក៏​មិនមែន​អនុវត្ត​តែ​ជាមួយ​ចិន​នោះដែរ​។​