អ្នកគ្រូ​ពេទ្យ​រូប​ស្រស់​សាច់​ស ខ្ចី ខឹង​ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រ​ដក​អ​ជ្ញា​ប័ណ្ណ​គ្រូពេទ្យ​របស់​នាង ដោយសារតែ​រូបថត​សិច​ស៊ី​

សិល្បៈកម្សាន្ត
0
451
  ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​តារា​បង្ហាញ​ម៉ូត និង​ជា​គ្រូពេទ្យ​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នា​ក់នាង​Nang Mwe San ត្រូវបាន​ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រ ដកហូត​អ​ជ្ញា​ប័ណ្ណ​គ្រូពេទ្យ​របស់​នាង​។ ដោយ​ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រ​មី​យ៉ាន់​ម៉ា​បាន​បញ្ជាក់ដែរថា ការផ្អាក​អាជ្ញាប័ណ្ណ​វេជ្ជសាស្ដ្រ​របស់​នាង​Mwe ដោយសារ​ថា​មកពី​នាង​ស្លៀកពាក់​មិន​សមរម្យ​។   ​បើ​យោងតាម​គេហទំព័រ Bangkok Post បាន​ឲ្យ​ថា នាង ណា​ង វ៉េ សាន (Nang Mwe San) អាយុ ២៨ ឆ្នាំ ដែលជា​វេជ្ជបណ្ឌិត និង​ជា​តារា​បង្ហាញ​ម៉ូត​មកពី​មី​យ៉ាន់​ម៉ា បានប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ប្រហែល ៥០០.០០០ នាក់​របស់​នាង​ថា ក្រុមប្រឹក្សា​វេជ្ជបណ្ឌិត​មី​យ៉ាន់​ម៉ា​បាន​ព្យួរ​អាជ្ញាប័ណ្ណ​ពេទ្យ​របស់​នាង​ដោយសារតែ​រូបថត​សិច​ស៊ី​ទាក់ទង​នឹង​អាជីព​ទី​ពីរ​របស់​នាង​។​ ​លិខិត​នេះ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី ៣ ខែមិថុនា និង​ទទួលបាន​ប្រតិកម្ម (Like) ជាង ១៨.០០០ ការបញ្ចេញ​មតិយោបល់ ៥.៧០០​ដង និង​ការចែករំលែក​ជាង ៣.២០០​ដង និយាយថា​រូបភាព​សិច​ស៊ី​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​គឺ​មិន​សម​នឹង​ប្រពៃណី​មី​យ៉ាន់​ម៉ា​ទេ​។ ប៉ុន្តែ​យ៉ាងណាមិញ នាង​Nang Mwe San បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ដែល​បាន ដាក់ពិន័យ​ទៅលើ​រូបនាង​យ៉ាងធ្ងន់ធ្ងរ​បែបនេះ ៕ ​