ទូត​ខ្មែរ​នៅ​ជប៉ុន បង្ហាញ​លេខ​ទូរ​សព្ទ​សម្រាប់​ជួយសង្គ្រោះ ខណ​:​ពេល​រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​យ៉ាងខ្លាំង​នៅ​ជប៉ុន​ការរញ្ជួយ​ដី​កម្រិត​៦.៨​រ៉ិ​ច​ទ័​រ​

ព្រឹត្តិការណ៍ថ្មីៗ
0
321
​ជប៉ុន​៖ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បានចេញ​នូវ​ការប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ ក្រោយ​ការរញ្ជួយ​ដី​កម្រិត​៦.៨​រ៉ិ​ច​ទ័​រ បាន​អង្រួន​ប្រទេសមួយ​នេះ នៅវេលា​ម៉ោង​១០ និង​២២​នាទី​យប់​ថ្ងៃ​អង្គារ នៅ​ជិត​តំបន់ឆ្នេរ​ខេត្ត​យ៉ាម៉ា​ហ្គា​តា ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​។​ ​ទីភ្នាក់ងារ​នេះ បាន​និយាយថា រលក​យក្ស​ស៊ូណាមិ ត្រូវបាន​គេ​រំពឹងថា នឹង​ជិត​កើតមាន​នៅតាម​តំបន់ឆ្នេរ​នៃ​ខេត្ត​យ៉ាម៉ា​ហ្គា​តា ទីក្រុង​នី​ហ្គា​តា និង​ទីក្រុង​អ៊ី​ស៊ីកា​វ៉ា ហើយ​ការប្រកាសអាសន្ន ត្រូវបាន​ធ្វើឡើង​នៅតាម​តំបន់ឆ្នេរ​ចំនួន​៤​។​ ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ណែនាំ​ឲ្យ​ក្រុម​អ្នកស្រុក ជម្លៀស​ចេញពី​តំបន់ឆ្នេរ​ទាំងអស់នោះ​ជាបន្ទាន់ ហើយ​មិនត្រូវ​ចូល​លេង​សមុទ្រ ឬ​នៅ​ជិត​តំបន់ឆ្នេរ​ជាដាច់ខាត រហូតដល់​ការណែនាំ​ត្រូវបាន​ដកចេញ​វិញ​។​ ​ពួកគេ​បាន​បន្តថា ការផ្លាស់ប្តូរ​កម្រិត​ទឹកសមុទ្រ អាច​នឹង​កើតមាន​នៅតាម​តំបន់ឆ្នេរ ប៉ុន្តែ​គេ​មិន​រំពឹងថា នឹង​កើតមាន​ផល​ខូចខាត​បង្កឡើង​ដោយ​រលក​យក្ស​ស៊ូណាមិ​នោះទេ​។​   ​ជាមួយគ្នា​នោះដែរ ស្ថានទូត​ខ្មែរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ខេត្ត​យ៉ាម៉ា​ហ្គា​តា ដែលជា​ខេត្ត​ជួប​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​ខ្ពស់​រហូតដល់ ៦.៨​រិ​កទ័រ ប្រញាប់​ទាក់ទង​ទៅកាន់​ស្ថាន​ក្នុងករណី​ពួកគេ​រង​នូវ​ផលប៉ះពាល់​ផ្សេងៗ​នោះ​។​ ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ខេត្ត​ជួប​គ្រោះ​រញ្ជួយ​ដី​នេះ អាចទាក់ទង​ស្ថានទូត​តាមរយៈ​ទំព័រ Facebook របស់​ស្ថានទូត (Royal Embassy of Cambodia in Japan 在日本国カンボジア王国大使館) ឬ​តាម​ទូរ​សព្ទ​លេខ​៖ 090 4689 9374 ឬ 08034597889​។​ ​ក្នុង​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ខ្មែរ​នៅ​ជប៉ុន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថានទូត​ខ្មែរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន កុំ​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ​នៃ​ខេត្ត Yamagata, Niigata និង Ishikawa ព្រោះថា​តំបន់ឆ្នេរ​ទាំង​៣​នេះ ប្រឈម​នឹង​ការកើតមាន​រលក​យក្ស​ស៊ូណាមិ​។​