​ម៉ាឡេស៊ី កំពុង​សង្ស័យ​ករណី​ការវាយប្រហារ​លើ​យន្តហោះ MH17 មាន​ពាក់ព័ន្ធ​នឹង​ជនជាតិ​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
267
​មូ​ស្គូ​៖ ក្រុម​អន្តរជាតិ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូ​ឡង់ ដែល​ស៊ើបអង្កេត​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២០១៤ បាន​ប្រាប់​ឈ្មោះ​ជនជាតិ​រុស្ស៊ី​៣​នាក់ និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ជា​ជនសង្ស័យ​ជា​ឃាតករ​។​ ​ជុំវិញ​បញ្ហា​នេះ ក្រសួង​បរទេស​រុស្ស៊ី ក៏បាន​ឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ គ្រាន់តែ​ចង់​បង្ខូច កេ​រ្ត៍​ឈ្មោះ​រុស្ស៊ី​ទៅកាន់​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ​។​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមការងារ​ស៊ើបអង្កេត​រួមគ្នា​អន្តរជាតិ (JIT) បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន មួយ​នៅក្នុង​ប្រទេស ហូ​ឡង់​ថា ជនជាតិ​រុស្ស៊ី​បីនាក់ និង​អ៊ុយ​ក្រែ​ន​ម្នាក់​នឹងត្រូវ​កាត់ទោស​ចំពោះ​ការផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល Buk ទៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ។​ យន្តហោះ MH17 បាន​ធ្លា​ក់នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន តាម​ខ្សែបន្ទាត់​ហោះហើរ​ពី​ទីក្រុង Amsterdam ទៅកាន់ Kuala Lumpur កាលពី​ថ្ងៃទី ១៧ ខែកក្កដា​ឆ្នាំ ២០១៤ ។ JIT ជឿជាក់ថា​មី​ស៊ី​ល Buk ដែល​ផលិត​ដោយ​រុស្ស៊ី បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ បណ្តាលអោយ​មនុស្ស ២៩៨ នាក់​នៅលើ​យន្តហោះ​ស្លាប់​ទាំងអស់​។ ​ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​ត្រូវបាន​បង្ហាញ ដើម្បី​គាំទ្រ​សេចក្តីថ្លែងការណ៍​ដែល​ចោទប្រកាន់​យើង នោះទេ ខណៈដែល​ទិន្នន័យ​ដែល​ផ្តល់​ដោយ​រុស្ស៊ី​ទៅឱ្យ JIT ត្រូវបាន​គេ​មិន​អើពើ​។ យ៉ាងណាក៏ដោយ ប្រទេស​រុស្ស៊ី​នៅតែ​ត្រៀមខ្លួន ដើម្បី​ជួយ​ក្នុងការ​ស៊ើបអង្កេត ដើម្បី​ការពិត​អំពី​សោកនាដកម្ម​ធ្លាក់​យន្តហោះ MH17 និង​នាំ​អ្នកទោស​ពិតប្រាកដ​ទៅ​កាត់ទោស​៕