OPPO 60X Zoom លើសពី​អ្វីដែល​អ្នកមើល​ឃើញ​

បច្ចេកវិទ្យា
0
271
​តាមរយៈ​ព័ត៌មាន​ទូទៅ​នៃ​បច្ចេកវិទ្យា​ថ្មី​របស់ OPPO Reno 60X Zoom ដែលមាន​បច្ចេកវិទ្យា​ទំនើប​គ្មាន​គូ​ប្រ​គូត គឺ 60X Digital Zoom អី​ឡូ​វ​បានលឺ និង​ ​ឃើញច្បាស់​ភ្នែក​ហើយ ពិតជា​មិនធម្មតា​របស់គេ​មែន​! បើ​យោងតាម រូបភាព​វីដេអូ​បែកធ្លាយ​មួយ បានបង្ហាញ​ពី​ការ Zoom យក​រូបភាព​កាណូត​ពី​ចំងាយ​នៅលើ​ផ្ទៃសមុទ្រ ទំនង​ដូចជា​ថត​នៅ​ខេត្តកំពត និង ខេត្ត​កែប​យើង​តែម្តង ដោយ​រូបភាព​នោះបាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​សមត្ថភាព​ថត​ពង្រីក​រូបភាព​ពី​ចំងាយ​ទៅលើ​កាណូត​មួយ​នោះ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ OPPO ហាក់ដូចជា​ចង់បង្ហាញ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 60X Digital Zoom ដែល​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ស្ថិតនៅក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Reno 10X ស៊េរី​ថ្មី ដែល​ទើបតែ​ដាក់​ចេញលក់​នាពេល​ថ្មីៗ​នេះ នៅលើ​ទីផ្សារ​ទូរស័ព្ទដៃ​ដូច្នោះ​ដែរ​។ ​លើក​នេះ​ទោះជា​លោកអ្នក​ទៅដល់​ទីណា ក៏​មិនបាច់​ខ្វាយខ្វល់​រឿង​Zoom យក​រូបភាព ដែល​នៅ​ចំងាយ​ឆ្ងាយ និង​មិន​ច្បាស់​ទៀត​ទេ​! ហើយ​ចំពោះ​អ្នក​ដែល​ស្រលាញ់​រូប​ទេសភាព​ស្អាតៗ ឬ អ្នក​ដែល​ស្រលាញ់​ការថតរូប​សត្វព្រៃ​ក្នុង​ដំណើរ​កំសាន្ត​នៅ​ទីជិត ឬ​ទី​ឆ្ងាយ​ក្តី គឺថា 60X Digital Zoom របស់ OPPO Reno 10X អាចជួយ​លោកអ្នក​បាន ដោយ​មិនចាំបាច់​យួរ​កាមេរ៉ា​ខា​ណុង​ធំៗ​ទៅតាម​ខ្លួន​ទៀតឡើយ​! មិន​ខុស​អី​ដែល Slogan របស់ OPPO Reno គឺ​បានសរសេរថា ”​លើសពី​អ្វីដែល​អ្នកមើល​ឃើញ “ គឺ​ធ្វើ​ឲ្យ​វត្ថុ​ដែល​នៅ​ឆ្ងាយៗ​ពី​លោកអ្នក កាន់តែ​ខិតជិត​មករក​លោកអ្នក​ដូច្នោះ​ដែរ ។   ​ម្យ៉ាងវិញទៀត​ឧទាហរណ៍​ប្រសិនបើ​លោកអ្នក​ដែល​លួច Crush គេ​អី​! កាន់តែ​លែង​បារម្ភ​ទៀតហើយ ព្រោះ Zoom 60​ដង និង​ចាប់យក​ថតរូប Crush របស់​យើង​ពី​ចំងាយ គឹ​ថា​ឃើញ​ហើយ ពេញចិត្ត​ស្តូក​តែម្តង​! ទោះ Crush របស់​យើង​នៅ​ដល់​ឋាន​ណា ក៏​មើលឃើញ​ដែរ ហាហា​ហា ព្រោះ Admin ក៏​លួច Crush​គេ និង ប្រើ OPPO Reno 10X នេះដែរ​!(​សូម​ទស្សនា​វីដេអូ​ភ្ជាប់​)​។ សូមបញ្ជាក់ថា​ចំណុច​សំខាន់​របស់ OPPO Reno 10X ក្រៅពី​មាន​បង្កប់​បច្ចេកវិទ្យា Zoom 60​ដង​នៅលើ​កាមេរ៉ា​ក្រោយ​ទំហំ​48MP+8MP+13MP រួចហើយ វា​ក៏មាន​កាមេរ៉ា​មុខ​ទំហំ 16MP+AI Beauty +Soft Light (​ភ្លើង​ជំនួយ​ពេល​ថត​ស៊ែ​ល​ហ្វី និង ពេល​ថត Live តាម​បណ្តាញ​សង្គម​យ៉ាង​ងាយស្រួល​ផងដែរ​) មិនតែប៉ុណ្ណោះ​វា​មាន​ថាមពល​ថ្ម​ធំ 4065mAh , RAM 8GB+ROM256GB,​អេក្រង់​លាត​ពេញ AMOLED FHD+ 6.6 Inch កម្រិត 93.1% ៕ ​