ការប្រកួត​អន្តរជាតិ​ខ្នាត​ធំ​របស់ MOBILE LEGEND BANG BANG ​បាន​មកដល់​កម្ពុជា​ហើយ​

បច្ចេកវិទ្យា
0
342
​ការប្រកួត​ខ្នាត​ធំ​របស់ MOBILE LEGEND BANG BANG WORLD CAMBODIA QUALIFIER ហៅ​កាត់​ថា M1 ដែល​ទទួល​រៀបចំ​ការប្រកួត​ដោយ​ក្រុមហ៊ុន GEN នឹង​សហការ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) បាន​មកដល់​ប្រទេស​កម្ពុជា​ទៀតហើយ ដោយបាន​បើក​ធ្វើកា​ចុះឈ្មោះ​ចូលរួម​ប្រកួត​រួចរាល់​ហើយ ដោយបាន​បញ្ជ​ប់​ការចុះឈ្មោះ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ដោយមាន​ចំនួន​ក្រុម​កំណត់ ១២៨​ក្រុម​។ ​ការប្រកួត​នេះ​នឹង​ធ្វើការ​ជម្រុះ​វគ្គ ONLINE ចាប់ពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​តទៅ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង ៤​ក្រុម ចុងក្រោយ​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ទីតាំង​ប្រកួត​នៅ​សាល AEON ២ សែន​សុខ​។ ចំណែកឯ​ប្រាក់រង្វាន់​សរុប​មាន​ចំនួន ៦,០០០​ដុល្លារ បូករួម​ទាំង Diamond (​ពេជ្រ​) ទៀតផង ក្រុម​កីឡាករ​ជ័យលាភី​ជើងឯក និង​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី តំណាង​ឲ្យ​ប្រទេស​កម្ពុជា​វគ្គ​ផ្តាច់ព្រ័ត្រ M1 ២០១៩​។​ ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ M1 ២០១៩ ដែលមាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់ ២៥០,០០០​ដុល្លារ នឹង​ប្រព្រឹត្តិ​ទៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដែលមាន​ការចូលរួម​ប្រកួត​១៦​ក្រុម មកពី​១៣​ប្រទេស មានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី សិង្ហ​បុរី ភូមា វៀតណាម ថៃ ជប៉ុន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល រុស្ស៊ី និង​កម្ពុជា​។ ការប្រកួត​មាន​២​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ វគ្គ GROUP STAGE ដែល​ហៅថា​វគ្គ​សន្សំ​ពិន្ទុ​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៤​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១១-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំណែកឯ​ដំណាក់​ទី​២ គឺ​វគ្គ PLAY OFF ដែលជា​វគ្គ​ជម្រុះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ​ចំណែកឯ​ទស្សនិកជន ដែលជា​អ្នកគាំទ្រ និង​ស្រឡាញ់​វិស័យ Esports សូម​អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ទីតាំង​ប្រកួត នៅ​សាល AEON 2 សែន​សុខ​។ ដោយ​ក្នុងនោះ​នឹងមាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន CELLCARD PLAY នឹងមាន​កម្មវិធី​កំសាន្ត​ជាច្រើន​ទៀត​ក្នុងអំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​។​ ​សំរាប់​ក្រុម​ដែល​បាន​ចុះឈ្មោះ​ប្រកួត​ហើយ និង​ព័​ត៍​មាន​បន្ថែម​សូម​ចូលទៅ​កាន់​តំណ​នេះ​៖ https://www.facebook.com/MobileLegendsGameCambodia/posts/2733448500021942 ។ ​ ​ដូច្នេះ​ក្រុម​កីឡាករ​ទាំងអស់ កុំ​ឲ្យ​ឱកាស​ដ៍​ធំ​នេះ​កន្លងផុតទៅ សូម​ចូលរួម​ប្រកួត​ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ចំណែកឯ​ទស្សនិកជន ដែលជា​អ្នកគាំទ្រ​និង​ស្រឡាញ់​វិស័យ Esports សូម​អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ទីតាំង​ប្រកួត នៅ​សាល AEON 2 សែន​សុខ​។ ដោយ​ក្នុងនោះ​នឹងមាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន CELLCARD PLAY នឹងមាន​កម្មវិធី​កំសាន្ត​ជាច្រើន​ទៀត​ក្នុងអំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​។​