ប្រជាប្រិយភាព​លោក​ត្រាំ​បន្ត​ធ្លាក់ចុះ ក្រោយ​ព្រឹទ្ធិ​សភា​បោះឆ្នោត​រារាំង​ការលក់​អាវុធ​៨​ពាន់​លាន​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​

ព្រឹត្តិការណ៍ថ្មីៗ
0
267
​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ បាន​បោះឆ្នោត​រារាំង​ការលក់​ស​ញ្វ​វុ​ធ​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​រដ្ឋបាល​អាមេរិក ក៏ដូចជា​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​ ​គួរ​ឲ្យ​ដឹងថា លោក​ត្រាំ បានគេច​វេស​ពីស​ភា​កាលពី​ខែ​មុន ក្នុង​ដំណើរ​ប៉ុន​ដើម្បី​ជំរុញ​ឲ្យ​ឆ្លង​ផុត​កិច្ចព្រមព្រៀង​៨​ពាន់​លាន​ដុល្លារ ដោយ​លើកឡើង​ពី​ការគំរាមកំហែង​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ពី​ប្រទេស​គូសត្រូវ​អ៊ីរ៉ង់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សកម្មភាព​រួម​បក្ស​ទាំង​២​ដ៏​កម្រ​មួយ ព្រឹទ្ធសភា បានអនុម័ត​សេចក្តីសម្រេច​ចំនួន​៣ ដើម្បី​ការពារ​ការលក់​អាវុធ​នេះ​។​ ​ជាការ​ឆ្លើយតប​នឹង​ទង្វើរ​ផ្ចាញ់ផ្ចាល​បែបនេះ លោក​ត្រាំ បាន​សន្យាថា នឹង​ប្រើ​សិ​ទិ្ធ​វ៉េតូ​ប្រឆាំងនឹង​សេចក្តីសម្រេច​នេះ ជាហេតុ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ប្រាកដប្រជា​។​ ​ខណៈពេលដែល​សភាតំណាងរាស្ត្រ គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ទំនងជា​បោះឆ្នោត​រារាំង​ការលក់​អាវុធ​នេះ​ផងដែរ ក្រុមអ្នកវិភាគ បាន​លើកឡើងថា វា​ច្បាស់​ខ្លាំងណាស់​ថាស​ភា នឹងមិន​ចាំបាច់​បោះឆ្នោត​ដើម្បី​ទាត់ចោល​សិទ្ធិ​វ៉េតូ​ពី​លោក​ត្រាំ​។​ ​សេចក្តីសម្រេច​ទី​១ និង​ទី​២​នៃ​ការមិន​ឯកភាព ត្រូវបាន​អនុម័ត​ឡើង​ដោយ​សំឡេង​ប្រកៀក​ប្រកិត​៥៣-៤៥​ហើយ​ការបោះឆ្នោត​ទី​៣ ដែល​គ្របដណ្តប់​លើ​សេចក្តីសម្រេច​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ ត្រូវបាន​អនុម័ត​ឡើង​ក្នុង​សំឡេងឆ្នោត​៥១-៤៥​។​ ​ដូចគ្នា​នឹង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អាវុធ​ត្រូវបាន​គេ​រាយការណ៍​ថា នឹងត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​អារ៉ាប់​រួម និង​ប្រទេស​ហ្សកដានី ក្រោម​កិច្ចព្រមព្រៀង​នេះ​។​ ​លោក​ត្រាំ បានគេច​វេស​ពីស​ភា​កាលពី​ខែ​មុន ជាមួយនឹង​ការយកមក​ប្រើប្រាស់​ដ៏​កម្រ​នូវ​ច្បាប់​សហព័ន្ធ​។ លោក​បានប្រកាសថា ភាព​តានតឹង​កំពុង​កើតមានឡើង​ជាមួយ​អ៊ីរ៉ង់ បង្កើត​ឲ្យ​មាន​អាសន្ន​ជាតិ ដែល​នេះ​មានន័យថា ការលក់​អាវុធ​រួមទាំង​គ្រាប់បែក ត្រូវការ​បន្ទាន់​។​ ​ប៉ុន្តែ​ការសម្រេចចិត្ត​បែប​នវ បានធ្វើ​ឲ្យ​មានការ​ជំទាស់​យ៉ាងខ្លាំង​នៅឯ​វិមាន​កា​ពី​តូ​ល ពី​សមាជិកសភា​ដែលមាន​ក្តីកង្វល់​ថា អាវុធ​ទាំងអស់នេះ អាច​នឹង​ប្រើប្រាស់​ប្រឆាំងនឹង​ជន​ស៊ីវិល​នៅក្នុង​ប្រទេស​យេ​ម៉ែន ដោយ​កងកម្លាំង​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ សេត​វិមាន បាន​និយាយថា ការរារាំង​ការលក់​អាវុធ​នេះ នឹង​ផ្ញើ​សារ​មួយ​ថា សហរដ្ឋអាមេរិក​កំពុងតែ​បោះបង់ចោល​ប្រទេស​ដៃគូ និង​សម្ព័ន្ធមិត្ត នៅក្នុង​ពេលវេលា​មួយ​ដែល​ការគំរាមកំហែង​មកលើ​ពួកគេ​កើនឡើង​៕