តារាចម្រៀង Justin Bieber ប្រកាសឡើង​សង្វៀន​វាយ​ដាក់​ទ្រុង UFC ជាមួយ​តារា​ហូលីវូដ Tom Cruise

ព្រឹត្តិការណ៍ថ្មីៗ
0
280
​តារាចម្រៀង Justin Bieber បាន​សរសេរ​នៅលើ Twitter​របស់គាត់​ថា លោក​នឹង​ឡើង​ប្រកួត​ជាមួយ​តារា​សម្តែង​ហូ​លី​វូ Tom Cruise នៅលើ​សង្វៀន​វាយ​ដាក់​ទ្រុង UFC ។​ ​វា​ច្បាស់​ណាស់​ថា លោក Justin Bieber ទំនងជា​ចង់បាន​ធ្វើ​មួយ​ពិតប្រាកដ​ពី​លោក Tom Cruise ។​ ​យោងតាម​វែបសាយ TMZ​បាន​ឲ្យ​ដឹងថា លោក Tom វ័យ​៥៦​ឆ្នាំ ច្បាស់​ណាស់​ថា នឹង​ឡើង​សង្វៀន​ជាមួយ​ដៃគូ​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ​។​ ​វែបសាយ​ដដែល បាន​រាយការណ៍​ថា លោក Ari Emanuel ដែលជា​សហប្រធាន​ប្រតិបត្តិ​ទីភ្នាក់ងារ William Morris Endeavor ដែលជា​ម្ចាស់​សង្វៀន UFC បាន​ទូរស័ព្ទ​ទៅកាន់​អ្នកចាត់ការ​របស់លោក Justin​គឺ​លោក Scooter Braun ហើយ​បន្ទាប់មក​ក៏បាន​ជួប​និយាយ​គ្នា​ជាមួយ​លោក Dana White ដែលជា​ប្រធាន UFC ។​ ​លោក​បាន​និយាយថា លោក​ពេញ​ចិត្តនឹង​ឲ្យ​ការប្រកួត​មួយ​នេះ កើតឡើង ហើយ​លោក Dana White ក៏​យល់ឃើញ​បែប​ហ្នឹង​ផងដែរ ខណៈដែល​លោក Scooter បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក Bieber នឹង​ឡើង​សង្វៀន​យ៉ាងពិត​ប្រាកដ​។​ ​ព័ត៌មាន​ដ៏​រសើប​នេះដែរ បាន​កើតមានឡើង ក្រោយ​ពេលដែល​លោក Justin បានដាក់​សំណើរ​ទៅកាន់​លោ Tom Cruise ដែលជា​តារា​សម្តែង​ក្នុង​រឿង Top Gun តាម Twitter​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ា​ងា​ខ្លាំង​។​ ​លោក Justin បាន​សរសេរ​នៅ Twitter​ដែលមាន​អ្នកដើរ​តាម​១០៥.៧​លាន​នាក់​របស់លោក​ថា លោក​ចង់​ប្រកួត​ជាមួយ លោក Tom Cruise នៅលើ​សង្វៀន​វាយ​ដាក់​ទ្រុង​៕ ​