ឥណ្ឌា​ធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​ផ្លូវអាកាស និង​មី​ស៊ី​ល​ប្រដេញ​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ​ប្រកបដោយ​ជោគជ័យ​

ព្រឹត្តិការណ៍ថ្មីៗ
0
362
​កងកម្លាំង​ឥណ្ឌា​បានធ្វើការ​សាកល្បង​ប្រព័ន្ធ​គ្រាប់បែក ដែលជា​ស៊េរី​អាវុធ​ប្រឆាំង​នឹ​ង្ប​រ​ប័​ន្ធ​ផ្លូវអាកាស និង​គ្រាប់​មី​ស៊ី​ប្រឆាំង​ទៅនឹង​រថក្រោះ ដែល​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ​។ ប្រព័ន្ធ​អាវុធ​ទាំងពីរ​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​ស្នាដៃ​ឥណ្ឌា​ខ្លួនឯង​ផ្ទាល់​តែម្តង​។​ ​ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អាវុធ​ប្រឆាំង​ទៅនឹង​ផ្លូវអាកាស​ដ៏​ឆ្លាត​វៃ​ត្រូវបាន​គេ​ធ្វើតេស្ត​ចំនួន​បី​ដង ដែល​បាញ់​ចេញពី​យាន​ចម្បាំង​កងទ័ពអាកាស​ឥណ្ឌា នៅតាម​ជួរ​ភ្នំ​ចាន់​ដាន់​ពីថ្ងៃ​ទី​១៦ ដល់ ១៨​។ សេចក្តីថ្លែងការណ៍​បាន​និយាយថា «​ប្រព័ន្ធ​អាវុធ​ត្រូវបាន​ដាក់បញ្ចូល​ទៅនឹង​ក្បាល​គ្រាប់​ដោយផ្ទាល់ ហើយ​បាន​កម្ទេច​គោលដៅ​បាន​យ៉ាងច្បាស់​លាស់​បំផុត​»​។ «​គោលដៅ​នៃ​បេស​កក​មុ្ម​នេះ បានសម្រេច​ហើយ​»​។​ ​អាវុធ​ប្រឆាំង​ផ្លូវអាកាស​នេះ ត្រូវបាន​សាកល្បង​កាលពី​ខែវិច្ឆិកា​ម្តង​រួចមកហើយ​។ កាលពី​ថ្ងៃអាទិត្យ គេ​មិន​ច្បាស់​ទេ​ថា តើ​មី​ស៊ី​ល​ប្រឆាំង​ផ្លូវអាកាស​នេះ ត្រូវបាន​បាញ់​ចេញពី​ប្រភេទ​យាន​អ្វី​នោះទេ ប៉ុន្តែ​អាវុធ​ប្រឆាំង​ផ្លូវអាកាស​ដ៏​ឆ្លាត​វៃ​នេះ​កាលពី​ឆ្នាំ ២០១៦ បាន​សាកល្បង​បាញ់​ចេញពី​យន្តហោះ​ចម្បាំង Sukhoi Su-30MKI​។​ ​មាន​ទម្ងន់ ១២០​គីឡូក្រាម អាវុធ​ប្រឆាំង​ផ្លូវអាកាស​ដ៏​ឆ្លាត​វៃ​នេះ គឺជា​ប្រភេទ​គ្រាប់បែក​ប្រដេញ​បាញ់​ចំ​គោលដៅ ដែល​ធ្វើឡើង​សម្រាប់​បាញ់​ទៅលើ​ផ្លូវរ​ត់របស់​យន្ត​ហោះ ត្រង់​សេ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ស្ថិតក្នុង​រយៈ​ចម្ងាយ ១០០​គីឡូម៉ែត្រ​។​ ​ក្រសួងការពារជាតិ​និយាយថា ដោយឡែក​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Nag ឬ​គេ​ស្គាល់​ថា HeliNa ដែល​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ ត្រូវបាន​គេ​តេស​នៅ​តំបន់ Pokhran កាលពី​ថ្ងៃ​តី​១៩ សីហា​។ ការសាកល្បង​នេះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា បាន​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ និង​ចំ​គោលដៅ​ច្បាស់លាស់​ខ្លាំង​។ វា​បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ ៧​គីឡូម៉ែត្រ​៕DNT-NEWS ​