ការវិភាគ​៖ មិន​សំខាន់​ជួប​បញ្ហា​អ្វី​នោះទេ លោក​ត្រាំ និង​លោក​ហ្ស៊ី នឹង​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​នៅ​កិច្ចប្រជុំ G-20

ព្រឹត្តិការណ៍ថ្មីៗ
0
550
​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​លោក​ហ្ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន នៅ​ទីបញ្ចប់​បាន​យល់ព្រម​ជួបគ្នា​ហើយ​នៅ​កិច្ចប្រជុំ​កំពូល G-20​នាពេល​ខាងមុខនេះ ហើយ​ក្រុមអ្នកវិភាគ​មួយចំនួន​បានលើកឡើង​ថា មិន​សំខាន់​ជួប​បញ្ហា​អ្វី​នោះទេ មេដឹកនាំ​ទាំង​២ នឹង​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាក់​ជាព​ខាន​នោះឡើយ​។ ​ជំនួប​មួយ​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​តាំង​ពីថ្ងៃ​អង្គារ​សប្តាហ៍​មុន​មកម្ល៉េះ ដោយ​សេត​វិមាន បើទោះបី​មិនបាន​ប្រកាស​តាម​ការធ្វើ​សន្និសីទកាសែត និង​ការចេញ​ព័ត៌មាន ប៉ុន្តែ​តាម Twitter ពី​លោក​ត្រាំ ដែល​បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នឹង​កើតមានឡើង​នា​ដំណាច់ខែ​នេះ ពេលដែល​មេដឹកនាំ​ពិភពលោក​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។​ ​មាននូវ​មនុស្ស​ជាច្រើន​សង្ឃឹមថា ដំណោះស្រាយ​ចំពោះ​ភាព​តានតឹង​ពាណិជ្ជកម្ម កាន់តែ​ជិត​កើតមានឡើង បើទោះបីជា​បច្ចុប្បន្ន​ការ​រំ​ពឹ​ក​ទុក​ក្នុង​កម្រិត​ទាប​ក៏ដោយ​។​ ​កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លងទៅ លោក​ត្រាំ បាន​សប្បាយ​លើ​គំនរ​ទុក​អ្នកដ៍ទៃ​ពាក់ព័ន្ធ​នឹង​គោលជំហរ​ដ៏​រឹងមាំ​របស់លោក​មកលើ​ចិន ពេលដែល​លោក​ជួបជុំ​ក្រុម​អ្នកគាំទ្រ​២​ម៉ឺន​នាក់​នៅក្នុង​ពិធី​ដង្ហែរ​ក្បួន​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០ នៅក្នុង​ទីក្រុង​អ័​រ​លែ​ន​ដូ រដ្ឋ​ផ្ល័​រ​រី​ដា​។​ ​បើសិនជា​ជំនួប​មួយ​នេះ មិន​កើតឡើង​ទេនោះ លោក​ត្រាំ នឹង​ប្រកាស​ដំឡើង​ពន្ធ​ភ្លាមៗ​បន្ថែមទៀត​នូវ​ទឹកប្រាក់​សេសសល់​៣០០​ពាន់​លាន​ដុល្លារ​នៃ​ការ​នាំចូល​ទំនិញ​ចិន​។​ ​លោក​ត្រាំ នៅតែ​មានការ​ជឿជាក់ថា សហរដ្ឋអាមេរិក​មាន​ប្រៀប​ជាង ហើយ​ចិន​ត្រូវតែ​បង្កើត​កិច្ចព្រមព្រៀង ដោយសារតែ​ពួកគេ​នឹង​បង្កើត​កិច្ចព្រមព្រៀង ហើយ​ម្យ៉ាងវិញទៀត លោក​ត្រាំ មាននូវ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​លោក​ហ្ស៊ី​។​   ​រដ្ឋបាល​របស់លោក​ត្រាំ កំពុង​ដកថយ​ការ​រំ​ពឹ​ក​ទុក​លើ​ការ​ទម្លុះ​ភាពទាល់ច្រក ហើយ​និង​បាន​ចោទប្រកាន់ថា​ចិន​បំពាន​លើ​ការប្តេជ្ញាចិត្ត​របស់​ពួគគេ ជាហេតុ​ធ្វើ​ឲ្យ​លោក​ត្រាំ ប្រកាស​ដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​២០០​ពាន់​លាន​ដុល្លារ ហើយ​ការ​ការ​សងសឹក ចិន​បាន​ដំឡើង​ពន្ធ​២៥​ភាគរយ​ដូចគ្នា​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​៦០​ពាន់​លាន​ដុល្លារ​។ ​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក​វី​ល​ប៊ូ រ៉ូ​ស បាន​ថ្លែងប្រាប់ Bloomberg​នៅក្នុង​ពិធី​តាំងពិព័រណ៍ Paris Air Show កាលពីពេល​ថ្មីៗ​នេះ​ថា នៅ​ទីបញ្ចប់​យើង​មាននូវ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ប៉ុន្តែ​លោក​មិន​គិតថា វា​នឹង​កើតមានឡើង​នៅ​កិច្ចប្រជុំ G-20​នោះទេ​៕ ​