កូនប្រុស​កំពូល​តារាចម្រៀង​លំដាប់​ពិភពលោក MICHAEL Jackson ក្តុកក្តួល​ក្នុង​ថ្ងៃ​ចែក​សញ្ញាបត្រ ព្រោះតែ​…

ព្រឹត្តិការណ៍ថ្មីៗ
0
330
​ក្រុម​អ្នក​ទ្រឹស្តី​និយម បាន​អះអាងថា លោក MICHAEL Jackson នៅរស់​នោះទេ ហើយ​ត្រូវបាន​គេ​ឮ​សំឡេង​នៅក្នុង​ពិធី​បញ្ចប់​ការសិក្សា​កូនប្រុស Prince​របស់គាត់​ថែម​ទៀតផង​។​ ​ក្រុម​អ្នកស្វែងរក​ការពិត​ទាំងនេះ បដិសេធន៍​មិន​ជឿថា ស្តេច​ចម្រៀង​ប៉ុប​ម្នាក់នេះ ស្លាប់​នោះទេ ដោយ​ពួកគេ​លើកឡើង​ពី​ការមើលឃើញ​តារាចម្រៀង​ម្នាក់នេះ​ជា​ភស្តុតាង​ស្រាប់​។​ ​កាលពី​ខែ​កុ​ម្ភះ​ឆ្នាំនេះ ផលិតករ និង​ជា​អ្នកសម្របសម្រួល​របស់​លោក MICHAEL Jackson គឺ​លោក Teddy Riley បានធ្វើ​ឲ្យ​ទ្រឹស្តី​និយម​មួយ​នេះ កាន់តែ​ប្រាកដប្រជា ពេលដែល​គាត់​ទទួលស្គាល់ថា មិត្ត​ភ័ក្ត្រ​របស់គាត់​ម្នាក់នេះ នៅរស់​ទេ ហើយ​បច្ចុប្បន្ន ខ្សែ​វីដេអូ​ដែល​បាន​បញ្ចេញ បានធ្វើ​ឲ្យ​ទ្រឹស្តី​និយម​ថា​លោក​នៅរស់ កាន់តែ​វក់វី​ថែម​មួយកម្រិត​ទៀត​។​ ​វីដេអូ​គ្លី​ប​ខាងលើ ត្រូវបាន​ថត​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​របស់​កូនប្រុស Prince​របស់លោក Jackson នៅឯ​សាកលវិទ្យាល័យ Loyola Marymount University ស្ថិត​ក្រុង​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស កាលពី​ខែ​មុន​។ វា​ទំនងជា​ថត​ចេញពី​បន្ទប់​ពីលើ​វេទិការ ដោយ​មិត្ត​ភ័ក្ត្រ ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​។​ ​ក្មេងប្រុស Prince អាច​មើលឃើញ​ទទួល​បានទទួល​សញ្ញាប័ត្រ​របស់គាត់ ពេលដែល​ស្ត្រី​ម្នាក់​នៅ​ពីក្រោយ​កាមេរ៉ា​នោះ បាន​ស្រែកថា “​នៅ​ទីនោះ​”​។​ ​បន្ទាប់មក នាង​បាន​បង្វែរ​កាមេរ៉ា​ត្រឡប់​មកកាន់​បន្ទប់​វិញ ហើយ​និង​មាន​សំឡេង​មនុស្ស​ប្រុស​ម្នាក់ទៀត​និយាយ​អ្វី​ដូចជា​ស្តាប់​មិន​ច្បាស់ ដូចជា​សំឡេង​របស់លោក MICHAEL Jackson ។​ ​យោងតាម​ប៉ុស្តិ៍​ទ្រឹស្តី​និយម BeLIEve បាន​ឲ្យ​ដឹងថា សំឡេង​នោះ​គ្មាន​នរណាម្នាក់​ក្រៅពី​លោក Jackson នោះទេ​។​ ​នៅក្នុង​ចំណងជើង​វីដេអូ​របស់​ពួកគេ​កាលពី​ខែឧសភា ពួកគេ​បានសរសេរថា “​លោក Michael Jackson នៅរស់ អ្នក​អាច​ស្តាប់ឮ​សំឡេង​របស់គាត់​នៅក្នុង​ពិធី​បញ្ចប់​ការសិក្សា​កូណ​ប្រុស​របស់គាត់​”​។​ ​ចាប់តាំងពី​ពេលនោះ​មក មនុស្ស​ជាង​១៩.០០០​នាក់ បាន​មើល​វីដេអូ​មួយ​នេះ ហើយ​ពួកគេ បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​បានខ​មិន​.​ថា ពួកគេ​គិតថា នោះ​ជា Michael Jackson ហើយ​នេះ​គឺជា​ភ​ស្ត​តាង​មួយ​បញ្ជាក់ថា គាត់​នៅរស់​ទេ​៕