របស់ ៥​យ៉ាង ដែល​បុរសៗ​គ្រប់រូប​ប្រាថ្នា​ចង់បាន​

បច្ចេកវិទ្យា
0
310
​ ​ជាការ​ពិតណាស់​នៅពេលដែល​ជីវភាព​មនុស្ស​យើង​ម្នាក់ៗ​កាន់តែ​ធូ​ធារ នោះ​យើង​ម្នាក់ៗ​នឹង​ចាប់ផ្តើម​គិត​អំពី​សម្ភារៈ​ដែល​ត្រូវ​នឹង ចំណង់​ចំណូលចិត្ត​របស់​យើង​បំផុត​! សម្រាប់​សុភាពបុរស​គ្រប់រូប នៅពេលដែល​ពួកគេ​មាន​ថវិកា​ច្រើន គឹ​ពួកគេ​ចាប់ផ្តើម​ផ្តោតលើ​សម្ភារៈ​និយម​បែប Brand ទំនើបៗ ។ ទាំងនេះ​គឺជា​របស់​៥​យ៉ាង​ដែល​សុភាពបុរស​គ្រប់រូប​ប្រាថ្នា​ចង់បាន និង​កាន់តែ​ពិសេស​នៅពេល​ដែលមាន​មនុស្ស​កាន់តែ​តិចតួច​ប្រើប្រាស់​របស់​ទាំងនោះ​ដូចជា​៖ រថយន្ត​ទំនើប (Ferrari Car) ជា​ប្រភេទ​រថយន្ត​ស្ព​ត និង អាច​ធ្វើដំណើ​ប្រចាំថ្ងៃ​បាន និង មាន​ភាពថ្លៃថ្នូ​!​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ប្រើប្រាស់ Brand មួយ​នេះ ព្រោះ​វា​ផលិតឡើង​សម្រាប់​ក្រុមមនុស្ស​អភិជន ហើយ​បច្ចុប្បន្ន​ម៉ាក​នេះ​កំពុង​តែមាន​អនុភាព​ខ្លាំង​នៅលើ​ពិភពលោក​។ ​បន្ត​គឺ នាឡិការ​ដៃ​! សុភាពបុរស​ដែល​កាន់​មុខ​ជំនួញ​ធំៗ និង​មានមុខមាត់​ខ្លាំង​ក្នុងសង្គម ជាទូទៅ​ពួកគេ​តែងតែ​ពាក់​នាឡិកាដៃ​ជាប់​ជានិច្ច បង្ហាញថា​ពេលវេលា​របស់​ពួកគេ​មានតម្លៃ​ទោះ​នៅទីណា ឬ ធ្វើ​អ្វី​ក៏ដោយ​! ជារឿយៗ​ពួកគេ​តែង​ពាក់​នាឡិការ​ដែលជា​ម៉ាក​ល្បី និង សាមញ្ញ​បំផុត (​នេះ​ជា​នាឡិកាដៃ​ម៉ាក RICHARD MILLE RM 56-02 SAPPHIRE ដែលមាន​តម្លៃ​រហូតដល់​ទៅ 2 លាន​ដុល្លារ​) សំបក​ក្រៅ​មើលទៅ​សាមញ្ញ ប៉ុន្តែ​វា Unique ត្រង់​មុខងារ​ច្បាស់លាស់​នៃ​ផ្នែក​ខាងក្នុង​នីមួយៗ​របស់​វា​តែម្តង​។ របស់​មួយទៀត​ដែល​សុភាពបុរស​គ្រប់រូប​មិនអាច​ខ្វះ​បាន នោះ​គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែល Unique ខ្លាំង​! ដែលមាន​មនុស្ស​ប្រើ​កាន់តែ​តិច កាន់តែ​ពិ​សេ​សម្រាប់​ពួកគេ​! មកដល់ពេលនេះ​វត្តមាន​របស់ OPPO Reno FC Barcelona Special Edition ជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ដែល​ក្រុមហ៊ុន OPPO សហការ​ផលិត​ជាមួយ​ក្លិប Barca របស់​អេ​ស្ប៉ា​ញ ពិតជា​ឡូយ​កប់​ស៊េរី​តែម្តង ហើយ​វា​មាន​ចំនួន​តិចតួច​នៅលើ​ពិភពលោក (​ដោយនៅ​កម្ពុ​ជាមាន​៦៨​គ្រឿង​តែប៉ុណ្ណោះ​) ដែល​ផលិតឡើង​សម្រាប់​អ្នក​ដែល High Class និង​ជា Fan ផ្កាប់មុខ​របស់ Team Barcelona ដោយនៅ​អឺរ៉ុប​វា​មានតម្លៃ​ជាង ១​ពាន់​ដុល្លារ​ឯណោះ ប៉ុន្តែ​នៅ​កម្ពុជា​យើង​តម្លៃ​ល្អ​ជាង​នៅ​អឺរ៉ុប អាច​ទទួលយកបាន ។ របស់​មួយទៀត​គឺ ខ្សែក្រវ៉ាត់ ដែល​ភាគច្រើន​សុភាពបុរស​ទាំងអស់​តែងតែ​ជ្រើសរើស​ខ្សែក្រវ៉ាត់​ម៉ាក​ល្បី គឺជា​ចំណុច​មួយ​ទាក់ទាញ​មួយ​ដែរ និង ផ្តល់​ភាពជឿជាក់​ដល់​ពួកគេ​ថែម​ទៀតផង ដូចជា​ខ្សែក្រវ៉ាត់ Louis Vuitton LV Initiales ដែលមាន​តម្លៃ​ដល់​ទៅ ៣៥០០​ដុល្លា​ឯណោះ​! ប៉ុន្តែ​ខ្សែក្រវ៉ាត់​មួយ​នេះ មើលទៅ​សាមញ្ញ និង ថ្លៃថ្នូរ​ខ្លាំងណាស់ ព្រោះតែ​វា​មាន​ស្បែក​សុទ្ធ​ល្អ និង ដាក់ LOGO Brand LV ចូល​មើល​ហើយ​លង់​តែម្តង​។ ​របស់​មួយ​ប្រភេទ​ទៀត​ដែល​បុរសៗ​គិតថា​ជា​កត្តា​ជម្រុញ​ភាពជោគជ័យ​ដល់​ពួកគេ​នោះ​គឺ ប៊ិច​សម្រាប់​ចុះហត្ថលេខា ដោយ​នេះ​ជា​ម៉ាក​ប៊ិច Florentine pen maker Tibaldi ជា​ប្រភេទ​ប៊ិច​ដែល​ថ្លៃ​ខ្លាំង ដោយ​ពួកគេ​ជឿជាក់ថា​ការងារ​កាន់តែ​ធំ កាន់តែ​ត្រូវ​ទទួលបាន​ភាពជោគជ័យ​អាច​អាស្រ័យ​លើ​ចុង​ប៊ិច​របស់​ពួកគេ​ដែរ (​ប៉ុន្តែ​មិន​សំដៅ​ទាំងអស់​នោះទេ​) នេះ​ជា​ប្រភេទ​ប៊ិច​ដែល​បាន​រចនា​ឡើង​ដោយ​ស្រោបប្រាក់​ពេញ​តួខ្លួន និង មាន​ដាំ​ត្បូង​ពេជ្រ​ចំនួន 945​គ្រាប់ និង គ្រាប់​ត្បូង​Ruby 123 គ្រាប់ ដែលមាន​តម្លៃ​រហូតដល់​ទៅ ៨​លាន​ដុល្លារ សម្រាប់ធ្វើ​ការដេញថ្លៃ​ក្នុង​សកម្មភាព​មនុស្សធម៌​ថែម​ទៀតផង ដូច្នេះ​របស់​មានតម្លៃ និង Unique បែបនេះ អ្នកណា​ក៏​ប្រាថ្នា​ចង់បាន​ដែរ​។ ក្នុងចំណោម​របស់​ទាំង​៥​នេះ តែ​លោកអ្នក​ចង់បាន​មួយណា​? ​