លោក ករុណា ពេជ្រ ត្រូវ​ចោរ​៥​នាក់​ស្ទាក់​ប្លន់​រថយន្ត ប៉ុន្តែ​ត្រូវ​…..

សិល្បៈកម្សាន្ត
0
348
​ពិតជា​គួរ​ឲ្យ​រន្ធត់​យ៉ាង កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន បាន​បង្ហោះ​រៀបរាប់​អំពី​សកម្មភាព​ចោរ ៥ នាក់​ស្ទាក់​ប្លន់​នៅ​យប់​ស្ងាត់ តែ​លោក​មិន​ព្រម​ឈប់​ឡាន រហូត​ក្រុមចោរ​យក​ដុំថ្ម គប់​បំបែក​កញ្ចក់​រថយន្ត​គួរឱ្យ​រន្ធត់ ។ ​ដោយយោង​តាម​គណនី​ហ្វេ​ស​បុក​ផ្លូវការ​របស់​តារាចម្រៀង​ក្នុង​ផលិតកម្ម ថោ​ន លោក ករុណ ពេជ្រ បាន​រៀបរាប់​ឲ្យ​ដឹងថា «​ថ្ងៃនេះ ខ្ញុំបាទ​សូម​ចែករំលែក​ព័ត៌មាន ដែល​ជន​ឆ្លៀតឱកាស គប់​កញ្ចក់​ឡាន​របស់​ខ្ញុំ ដើម្បី​ធ្វើ​សកម្មភាព​នានា ពេលដែល​មកដល់​កន្លែង​ស្ងាត់​ពេលយប់​។ ដូច្នេះ​ពេលយប់​ស្ងាត់ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យ​បានល្អ ព្រោះ​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង និង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក តែងតែមាន​ជន​មួយចំនួន​តូច​តែងតែ​ឆ្លៀតឱកាស ពេលដែល​យើង​គ្រប់គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន និង​នឹកស្មាន​មិន​ដល់​»​។​ ​តារាចម្រៀង​រូបនេះ​បន្តថា «​នេះ​ពិតជា​សំណាង​ធំ​របស់ខ្ញុំ​ហើយ ដែល​ជន​ឆ្លៀតឱកាស​មាន​គ្នា​៥​នាក់ ស្ទាក់​ឡាន​ខ្ញុំ​ឲ្យ​ឈប់ ដល់​ខ្ញុំ​អត់​ឈប់ ពួកគេ​ក៏​គប់​ឡាន​ខ្ញុំ​តែម្តង ប៉ុន្តែ​ខ្ញុំ​មិន​ឈប់​នៅ​បន្ត​បើក​ទៅមុខ​រហូត ហើយក៏​សំណាង​ដែរ មិន​ចំ​កន្លែង​ខ្ញុំ​បើក ហើយ​ត្រូវតែ​កញ្ចក់​ចំហៀង​ខាងក្រោយ​តៃកុង ប្រសិន​ចំ​តួ​ឡាន​វិញ គឺ​រឹតតែ​ចប់​ហ្មង សរុបមក​ចុងក្រោយ​ដូរ​កញ្ចក់​អស់​១០០​ដុល្លារ ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​ស៊ី​ព្រលិត​បាត់​ហើយ​»​។​