ឃាតករ​ដៃ​ឆៅ​សម្លាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យ៉ាង​សាហាវ​បំផុត​ក្រោយ​បបួល​នាង​រួមភេទ​ឆ្អែតឆ្អន់​បាន​១​ឆ្នាំ​

ព្រឹត្តិការណ៍ថ្មីៗ
0
264
ជនសង្ស័យ Carer Stephen Nicholson ដែល​គ្មាន​អាស័យដ្ឋាន​រស់នៅ​ពិតប្រាកដ បាន​រង​ការចោទប្រកាន់​ពីបទ​ចាក់​សម្លាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ត្រ​ង់ក​. និង​ផ្នែក​ខាងលើ​នៃ​រាងកាយ​យ៉ាង​សុះសាច់ នៅលើ​ដីព្រៃ​ក្នុង​មជ្ឈមណ្ឌល Southampton Sports Centre ស្ថិតក្នុង​ទីក្រុង Southampton របស់​ចក្រភព​អង់គ្លេស មុនពេល​ទុក​ឲ្យ​នាង​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ជាទីបំផុត​។​ ​ចុងចោទ​ដែលជា​អ្នក​ចាក់​សាក់​នោះ រង​ការចោទប្រកាន់ថា​បានធ្វើ​ឃាត​នាង Lucy កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំមុន ក៏ដូចជា​រង​ការចោទប្រកាន់​៣​ករណី​បន្ថែមទៀត ពី​ចាប់រំលោភ​សេពសន្ថវៈ​មកលើ​ក្មេងស្រី​អ​និតិ​ជន ពេលដែល​នាង​មាន​អាយុ​១២​ឆ្នាំ​។​ ​លោក​បាន​ប្រឈម​ផងដែរ​នឹង​ការចោទប្រកាន់​២​ករណី​នៃ​ការធ្វើសកម្មភាព​រំលោភ​ក្មេងស្រី Lucy ជាច្រើនលើក​ច្រើនសារ ពេលដែល​នាង​មាន​អាយុ​១៣​ឆ្នាំ​។​ ​លោក Nicholson ប្រឈម​នឹង​ការចោទប្រកាន់​ដូចគ្នា​ពីបទ​ធ្វើ​សកម្មភាព​ផ្លូវភេទ​ជាមួយ​ក្មេងស្រី​ម្នាក់ទៀត ដែលមាន​អាយុ​១៤​ឆ្នាំ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១២​។​ ​ព្រះរាជអាជ្ញា William Mousley បាន​និយាយប្រាប់​តុលាការ Winchester Crown Court ថា មាននូវ​ករណី​បង្ខិតបង្ខំ​មួយទៀត​ប្រឆាំងនឹង​លោក Nicholson ។​ ​លោក​និយាយថា ករណីនេះ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​យ៉ាង​ឃោ​ឃៅ​មកលើ​នាង Lucy McHugh គឺជា​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ នៅលើ​ដីព្រៃ​នៅ​ខាងក្នុង​មជ្ឈមណ្ឌល Southampton Sports Centre​។ ក្មេងស្រី​រងគ្រោះ ត្រូវបាន​បុរស​ល្មោភកាម​ម្នាក់នេះ ចាក​យ៉ាង​សោះ​សាច់​ត្រ​ង់ក​. និង​ផ្នែក​ខាងលើ​នៃ​រាងកាយ ហើយ​នាង​បាន​ចេញឈាម​រហូតដល់​ស្លាប់​។​​លោក Mousley បាន​បញ្ជាក់ថា ជន​ល្មោភកាម​ម្នាក់នេះ ចាប់អារម្មណ៍​តែ​សកម្មភាព​រូ​ម​ភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ប៉ុណ្ណោះ ហើយ​គាត់​មានកាំបិទ​ជាច្រើន​ទុក​សម្រាប់ធ្វើ​បទឧក្រិដ្ឋ​របស់គាត់​៕