ជម្ងឺគ្រុនឈាម កំពុង​វាយលុក​នៅ​កម្ពុជា​កាន់តែខ្លាំង​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
293
​នាពេល​កន្លងទៅនេះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ បាន​ព្យាករណ៍​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ជម្ងឺគ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា នឹង​កើតឡើង​ជាង​៥​ម៉ឺន​ករណី​។ បើ​គិត​ត្រឹម​ខែមិថុនា​នេះ ករណី​ជម្ងឺគ្រុនឈាម​នៅ​កម្ពុជា បាន​កើតឡើង​ប្រមាណ​ជា​១​ម៉ឺន​ករណី​ហើយ ក្នុងនោះ​អ្នក​ជម្ងឺ​២៤​នាក់​បាន​ស្លាប់​។ ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី ខែមីនា បាន​ឲ្យ​ដឹងថា ករណី​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​ក្នុង​ដើមឆ្នាំ ២០១៩ នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ច្រើនជាង​ឆ្នាំ ២០១៨ បើ​ប្រៀបធៀប​ទៅនឹង​ពេលវេលា​ដូចគ្នា​។ ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម​នោះ គឺ​ការប្រែប្រួល​អាកាសធាតុ និង​វត្ថុ​មាន​ជម្រក​មូស​ខ្លា នៅតាម​ផ្ទះសំបែង ឬ​ទីធ្លា​សាធារណៈ​។ តាម​ការវិភាគ​អេ​ពី​ដេ​មី​សាស្ត្រ និង​ការ​ប៉ាន់​ប្រមើល​លើ​ស្ថានភាព​ជំងឺគ្រុនឈាម​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា ជំងឺគ្រុនឈាម​ប្រហែលជា​អាច​នឹង​ផ្ទុះ​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០១៩ នេះ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មានការ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​វិធានការ​មាន​ដូចខាងក្រោម ដើម្បី​ចៀស​ផុតពី​ភាព អាចមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ គ្រុនឈាម នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់​ទៀត​»​។​ ​សេចក្ដីប្រកាស​នេះ​បាន​ឲ្យ​ដឹងថា ជំងឺគ្រុនឈាម​ជា​ជំងឺ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ដែល​បង្កឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​អ្នក​ដែលមាន​វីរុស​គ្រុនឈាម​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ មូស​ខ្លា កកើត​កូនចៅ​នៅក្នុង​ទឹកថ្លា​ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស ហើយ​ហើរ​ក្នុង​ចម្ងាយ​មិន​លើសពី ១៥០ ម៉ែត្រ​ពី​ជម្រក​កកើត​មូស​ទេ​។​ ​ជំងឺគ្រុនឈាម​មាន​រោគសញ្ញា​ដូចជា ២ ទៅ ៣ ថ្ងៃ​ក្រោយពី​មូស​ខ្លា​ញី​ខាំ អ្នកជំងឺ​មាន​ក្ដៅខ្លួន​ពី ៣៩ ទៅ ៤០ អង្សា​សេ អមដោយ​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា មុខ​ក្រហម ឈឺ​អុចៗ​ក្រហម ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់​ក្អួត ឬ​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចាញធ្មេញ​ជាដើម​។ ដូច្នេះ​ឪពុកម្តាយ ឫ​អាណា​ព្យា​ល​ទាំងឡាយ​ប្រសិន​សង្ស័យថា​កូន​មាន​អាការ​:​មិន​ស្រួល​ត្រូវ​នាំ កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ សូមកុំ​បង្អង់​យូរ​ឲ្យ​សោះ ៕