ត្រឹម​មួយ​ពព្រិច​ភ្នែក​សោះ កូនស្រី​ជាទី​ស្រឡាញ់​បាន​ត្រូវ​ហ្វូង​ក្រពើ​នាំគ្នា​ខាំ​ហែក​ស៊ី​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​បំផុត​

ព្រឹត្តិការណ៍ថ្មីៗ
0
334
​កាលពីពេល​កន្លងទៅនេះ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតមានឡើង ដោយ​កុមារី​ម្នាក់​អាយុ​ប្រហែល​ជាង​២​ឆ្នាំ​បាន​ធ្លាក់ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ម្តាយ ហើយ​ត្រូវ​ក្រពើ​នាំគ្នា​ខាំ​ហែក​ស៊ី​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​បន្សល់ទុក​តែ​ឆ្អឹងលលាដ៍ក្បាល​ឱ្យ​ឪពុកម្តាយ​បានត្រឹមតែ​អង្គុយ​យំ​អោប​លលាដ៍ក្បាល​កូន​ប៉ុណ្ណោះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូតដល់​សមត្ថកិច្ច​នៃ​ហេតុការណ៍​គួរឱ្យ​រន្ធត់​នេះ​ដែល​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ត្រង់ចំណុច​អាង​ចិញ្ចឹម​ក្រពើ​ខាងក្រោយ​ផ្ទះ​កុមារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ឪពុក ក្មេងរងគ្រោះ​មានឈ្មោះ​រ៉ែ​ម រដ្ឋ អាយុ​៣៥​ឆ្នាំ និង​ម្តាយ នល់​សុ​លី អាយុ​៣២​ឆ្នាំ​។ កុមារី​រងគ្រោះ​ឈ្មោះ រ៉​ម រដ្ឋ​នារី កើត​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​២០១៧ អាយុ​ជាង​២​ឆ្នាំ​។​ ​សមត្ថកិច្ច​បន្តថា តាម​ការសាកសួរ​ឪពុក​កុមារី​រងគ្រោះ​បាន​ប្រាប់​មក​ថា នៅវេលា​ម៉ោង​១០​គាត់​បាន​ជិះ​ម៉ូតូ​ទៅក្នុង​ភូមិ ដោយ​ទុក​កុមារី​រងគ្រោះ​នៅ​ជាមួយ​ម្ដាយ ដែល​ទើប​សម្រាលកូន​រួច​(​សរសៃ​ខ្ចី​)​មើល​នៅផ្ទះ​រហូតដល់​ម៉ោង​១០​ជាង​បាន​ត្រលប់​មកវិញ សួររក​កូន​ស្រាប់តែ​បាត់​រក​មិនឃើញ ហើយ​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​រក​មិនឃើញ ក៏​ឡើងទៅ​មើល​ក្នុង​ទ្រុង​ក្រពើ ស្រាប់តែ​ឃើញ​លលាដ៍ក្បាល​១​នៅក្នុង​ទ្រុង​ក្រពើ ទើប​ឪពុក​កុមារ​រងគ្រោះ​ដឹងថា​កូន​គាត់​បាន​ធ្លាក់ចូល​ទ្រុង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ស៊ី​នៅសល់តែ​លលាដ៍ក្បាល​តែប៉ុណ្ណោះ​។​