ក្រសួងពាណិជ្ជកម្ម បង្ហាញ​ទ​និ្ន​ន័យ​នៃ​ការលក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ក្រហម​

ព្រឹត្តិការណ៍ថ្មីៗ
0
323
[wai id="9"]


​កាលពីពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បញ្ចេញ​រថយន្ត​ចល័ត ជាច្រើន​គ្រឿង​ដឹក​ស្បៀង​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុងតម្លៃ​ក្រោម​ទីផ្សារ ដើម្បី​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បិទ​ខ្ទប​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​។​
ពាណិជ្ជកម្ម

​តំបន់​ក្រហម​ទាំង ៧ ទីតាំង​នោះ ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន ៣ គឺ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក​។​
​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ឲ្យ​ដឹងថា តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បញ្ចេញ​រថយន្ត​ដឹកទំនិញ​ចំនួន ៥ គ្រឿង ដែល​ផ្ទុកទំនិញ​បរិភោគ​ឧបភោគ និង​គ្រឿងទេស ដើម្បី​ចល័ត​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​។​

​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ ២៥ ខែមេសា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បាន​លក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ក្រហម បាន​អង្ករ ១១៥៨​ប៉ាវ​, មី ៣០២១​កេស​, ត្រីខ ២៣១៤​យួរ​, ទឹកត្រី ៨៦៦​យួរ​, ទឹក​ស៉ី​អ៉ី​វ ៧៣៤​យួរ​, ទឹកបរិសុទ្ធ ១៣៤​យួរ​, ឆៃប៉ូវ ៦០២​ថង់ (១​ថង់​២​គីឡូក្រាម​) រួមទាំង​បន្លែបង្ការ​មួយចំនួនទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។​