ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក បាន​មកដល់​ខេត្ត​ត្បូងឃ្មុំ​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
257
​ត្បូងឃ្មុំ​៖​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក​កំពុងតែ​ផ្ទុះ​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ពេលនេះ​មន្ត្រី​ជំនាញ និង​បសុព្យាបាល​ខេត្ត កំពុង​ដុតដៃដុតជើង​ចាត់វិធានការ​ដើម្បី​ការពារ​។​ ​យោងតាម​សេចក្តីប្រកាស​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​២ ខែកក្កដា ម្សិលមិញ​នេះ បានអោយដឹងថា ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ចំនួន ២​កន្លែង គឺ​ស្ថិតនៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូររាំងឪ ក្នុង​ខេត្ត​ត្បូងឃ្មុំ ។​ ​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ស្នើរ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ ជាបន្ទាន់​នៅក្នុង​តំបន់​ផ្ទុះ​ជំងឺ​នេះ ដែលមាន​ដូចខាងក្រោម ៖ ​បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ ទៅតាម​វិធានការ​បសុព្យាបាល​ ​ផ្អាក​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ ចូល និង​ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង ៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ទិ​តនៃ​តំបន់​ផ្ទុះ​ជំងឺ​និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ​និង​តាមដាន​ ​សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ ៕