មនុស្ស​ជាង​១​លាន​នាក់​បាន​ទទួលរង​ការ​វាយ ប្រហារ​នៅ​ជប៉ុន​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា យ៉ាងហោចណាស់ មនុស្ស​ជាង​១​លាន​នាក់​បាន​ទទួលរង​ការ​វាយ ប្រហារ​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ តួលេខ​នេះ​នឹង​អាច​កើនឡើង ច្រើនជាង​នេះ ព្រោះថា នៅមាន​មនុស្ស​ច្រើន​ទៀត ដែល​កំពុង​នៅ​បាត់​ខ្លួន​នៅឡើយ​។ តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ក្រុម​ជួយសង្គ្រោះ​ប្រមាណ ៧៣ ០០០​នាក់ ដែលមាន​តាំង​ប៉ូលិស ក្រុម​ពន្លត់​អគ្គិភ័យ ហើយ​និង​កងទ័ព​ជប៉ុន កំពុង​ស្វែង រុករក មនុស្ស​ដែល​បាត់​ខ្លួន នៅ​តំបន់​លិច​ទឹក ។​ ​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹងថា​ការធ្លាក់​ភ្លៀង​មិន​ដាច់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ធ្វើ​ឲ្យ​តំបន់​ភាគ​ត្បូង​ជប៉ុន​ប្រឈមមុខ​កាន់តែខ្លាំង​នឹង​គ្រោះថ្នាក់​បង្កដោយ​សារ​ការ​បាក់​ដី និង​ទឹកជំនន់​។ អាជ្ញាធរខេត្ត Kagoshima នៃ​កោះ Kyushu បានចេញ​បញ្ជា​ឲ្យ​ប្រជាជន​ច្រើនជាង​មួយ​លាន​នាក់ ភៀសខ្លួន​ទៅកាន់​ជម្រក​សុវត្ថិភាព ខណៈ​លទ្ធភាព​នៃ​គ្រោះថ្នាក់​កើនឡើង​កាន់តែ​ខ្ពស់​។ ប៉ុន្តែ​របាយការណ៍​អាជ្ញាធរ​បង្ហាញថា មនុស្ស​បី​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្នាក់នៅ​ទី​សុវត្ថិភាព​។​   ​ជាមួយគ្នា​នោះដែរ អភិបាលខេត្ត Kagoshima លោក Satoshi Mitazono នៅ​ថ្ងៃទី​៣ ខែកក្កដា និយាយថា ស្ថានភាព​ស្ថិតក្នុង​កម្រិត​គ្រោះថ្នាក់​ខ្លាំង ហើយ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​អាច​កើតឡើង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដដែល​។ ជាមួយនឹង​ស្ថានភាព​អាសន្ន​បែបនេះ លោក Mitazono ក៏​ស្នើសុំ​ជំនួយ​ពី​យោធា​ផងដែរ ខណៈ​អាជ្ញាធរ​បាន​ទទូច​ឲ្យ​ប្រជាជនរ​ត់រក​ទីជម្រក​សុវត្ថិភាព​ឲ្យ​បាន​លឿន កុំ​រង់ចាំ​ដល់​គ្រាអាសន្ន​ទើប​ម្នីម្នា​នោះ​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ព្រមាន​ហើយ​ថា ការបាក់​ដី​ដែល​បង្ក​គ្រោះថ្នាក់ នៅតែ​អាច​កើតឡើង​។​ ​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ពេលនេះ​អាជ្ញាធរ​បានចេញ​ការព្រមាន​ឲ្យ​ប្រជាជន​រង់​នៅក្នុង​តំបន់​រងគ្រោះ ចាក​ចេញពីផ្ទះ​ទៅ​ជ្រក​នៅ​កន្លែង​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន​រហូតដល់​ជាង​១​លាន​នាក់​ហើយ​។ យ៉ាងណាមិញ​នៅ​មិនទាន់មាន​របាយការណ៍ បញ្ជាក់​ពី​ការខូចខាត​នៅឡើយ​ទេ​៕